ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...!
0

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវបានឧបត្ថម្ភថវិកាជូនដល់ជនចាស់ជរាជិត១០០០នាក់នៅឃុំពង្រ និងឃុំមហាលាភស្រុកកោះសូទិនខេត្តកំពង់ចាម ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ១៩

ខេត្តកំពង់ចាម ៖ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវបានឧបត្ថម្ភថវិកាជូនដល់ជនចាស់ជរាជិត១០០០នាក់នៅឃុំពង្រ និ​​​​​ងឃុំមហាលាភស្រុកកោះសូទិនខេត្តកំពង់ចាម ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ១៩ ពិសេ​ស​នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។
លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ បានចុះចែកអំណោយជា​ថវិកាជូនជនចាស់ជរា នៅឃុំពង្រ ចំនួន៣៥២នាក់ និង ឃុំមហាលាភ ចំនួន​៥៥៤នាក់ ។
ក្នុងពិធីចែកអំណោយមនុស្សធម៌នោះដែរ លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធក៏បានផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កា​ត់​ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយអប់រំប្រ​ជា​​​ពលរដ្ឋឲ្យបង្កើនការធ្វើអនាម័យឱ្យបានជាប់ជាប្រចាំ កាត់បន្ថយការជួបជុំមិ​ន​ចាំបាច់ ហើយក្នុងករណីសង្ស័យសូមទៅពិគ្រោះយោបល់នៅមណ្ឌលសុខភាពដែលនៅជិតបំ​ផុ​ត។
លោ​ក ឃឹម ប៉ោទៀង មេឃុំពង្រមានប្រសាសន៍ថា ការផ្តល់ជូននូវជំនួយមនុស្សធម៌នេះបានបង្ហាញនូវស្មារតីយកចិត្តទុកដាក់រ​ប​ស់ថ្នាក់ដឹកនាំក្នុងការសម្រាលការលំបាករបស់ ប្រជាពលរដ្ឋ ពិសេសជនចាស់ជរានៅក្នុងមូលដ្ឋាន ។
សូមបញ្ជាក់ថា ឯកឧត្តមខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទំាងថ្នាក់ដឹកនាំ ក្រសួងព័ត៌មានដែលជា​ក្រុ​មការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុក​កោះ​សូទិនខេត្តកំពង់ចាម ជានិច្ចជាកាលតែងតែបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានចែកអំណោយមនុស្សធម៌ជាបន្តបន្ទាប់ រួមទំាងការអភិវឌ្ឍលើវិស័​យ​ជាច្រើនទៀត ដើម្បីលើក​ក​ម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com