ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ពិធីប្រកាសចូលកាន់មុខតំណែងនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត

ខេត្តកំពត ៖ រសៀលថ្ងៃទី ០២​ ខែតុលា​ ឆ្នាំ២០១៩​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្ត​ បានអញ្ជេីញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត​ ក្រោមអធិបតីភាពឯកឧត្តម​ សាស្ត្រាចារ្យ​ ធា​ គ្រុយ​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ ។

ក្នុងពិធីនេះដែរមានការអញ្ជេីញចូលរួមពី​ លោកស្នងការនគរបាលខេត្ត​ លោកបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត​ លោកមេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត​ លោក​ លោកស្រីនាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ លោក​ លោកស្រីអភិបាលក្រុង​ ស្រុក​ លោក​ លោកស្រីនាយកទីចាត់ការ​ អង្គភាពចំណុះសាលាខេត្តសរុបប្រមាណ ២៥០នាក់។

ឯកឧត្តមអភិបាលខេត្ត​ បានធ្វេីការកោតសរសេីរ​ និងវាយតម្លៃខ្ពស់ចំពោះគណ:គ្រប់គ្រងសាលា​ លោក​ លោកស្រី​ សាស្ត្រាចារ្យ​ និងមន្រ្តី​គ្រប់ជាន់ថ្នាក់ក្នុងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត​ ដែលកន្លងមកបានសហការគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសេីរ​ រួមចំណែកជាមួយរដ្ឋបាលខេត្ត​ ក្នុងការផ្តល់នូវពុទ្ធិ​ ចំណេះដឹង​ ក៏ដូចជាបទពិសោធន៍ល្អៗជូនដល់ក្មួយៗ​ ដេីម្បីយកទៅបម្រេីវិជ្ជាជីវ:ខាងផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋនាពេលខាងមុខ។ ឯកឧត្តមបានមានប្រសាសន៍​ផ្តាំផ្ញេីដល់លោក​ មិន​ ជាតិ​ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពតដែលត្រូវបានតែងតាំងនាពេលនេះថា៖
១.​ បន្តយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព​ និងស្មារតីទទួលខុសត្រូវខ្ពស់​ ស្របតាមតួនាទីភារកិច្ចរៀងៗខ្លួន​ ព្រមទាំងពង្រឹងការអនុវត្តច្បាប់​ លិខិតបទដ្ឋានគតិយុត្តិនានា​ និងគោលការណ៍ណែនាំផ្សេងៗ​ របស់រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល​ និងរដ្ឋបាលខេត្ត។
២.​ ពង្រឹងសាមគ្គីភាព​ ឯកភាពផ្ទៃក្នុង​ ជាមួយគណ:គ្រប់គ្រងសាលា​ សាស្រ្តាចារ្យ​ សំដៅលេីកស្ទួយកិត្យានុភាពថ្នាលបណ្តុះបណ្តាលមួយនេះឲ្យបានល្អប្រសេីរ​ លុបបំបាត់រាល់ភាពអសកម្មទាំងឡាយ​ និងបង្កេីនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវ:។
៣.​ បន្តអនុវត្តផែនការសកម្មភាព​ និងទិសដៅការងារដែលបានកំណត់សម្រាប់ឆ្នាំ២០២០​ និងបណ្តាឆ្នាំខាងមុខ។
៤.​ យកចិត្តទុកដាក់ជំរុញលេីកទឹកចិត្ត​ អប់រំណែនាំ​ ជួយបង្កលក្ខណ:​ និងផ្តល់ឱកាសការងារដល់មន្ត្រីវ័យក្មេង​ ដែលជាធនធានមនុស្សសម្រាប់បន្តវេន​ នៅថ្ងៃខាងមុខ។
៥.​ បន្តពង្រឹងទំនាក់ទំនងការងារជាមួយបណ្តារមន្ទីរអង្គភាពជុំវិញខេត្ត​ រដ្ឋបាលក្រុង​ ស្រុក​ និងឃុំ​ សង្កាត់លេីគ្រប់ទិដ្ឋភាពការងារ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com