ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត និងបំពាក់គ្រឿងឥស្សរិយយសជូនដល់អ្នកមានស្នាដៃក្នុងសកម្មភាពការងារគ្រោះមហន្តរាយ

ខេត្តកំពត ៖ នៅថ្ងៃសៅរ៍ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត និងបំពាក់គ្រឿងឥស្សរិយយសជូនដល់អ្នកមានស្នាដៃក្នុងសកម្មភាពការងារគ្រោះមហន្តរាយ ពិសេសបានជួយជនរងគ្រោះ រលំបាក់អាគារនៅខេត្តកែប កាលពីខែមករា ឆ្នាំ២០២០ កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត និងជាប្រធានកិត្តិយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត បានមានប្រសាសន៍ គាំទ្រពេញទំហឹងចំពោះបេសកកម្មការងារដ៏ប្រសើរថ្លៃថ្លារបស់សមាគម និងខិតខំជួយជម្រុញចលនាសមាគមឱ្យមានដំណើរការល្អ ដើម្បីចូលរួមលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន ឱ្យស័ក្តិសមនិងគុណបំណាច់ចំពោះបុព្វហេតុជាតិមាតុភូមិ ព្រមទាំងការពារសិទ្ធិ និងផលប្រយោជន៍របស់អតីតយុទ្ធជន ដើម្បីលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរ និងពង្រឹងស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក ពេលមានការលំបាក គ្រោះថ្នាក់ មរណភាព ដោយមិនប្រកាន់ឋានៈ នៅក្នុងសង្គម និងនិន្នាការនយោបាយណាមួយឡើយ។ ឆ្លៀតក្នងឱកាសនោះដែរ ឯកឧត្តម បានបន្ត ធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពីការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតរយៈពេល៩ខែដើមឆ្នាំ២០២០ និងការងារជួយសង្គ្រោះក្នុងនាមអាជ្ញាធរ និងកាកបាទក្រហម បានជួយជួសជុល និងនាំយកនូវអំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនៅតាមឃុំ សង្កាត់ ដែលរងផលប៉ះពាល់ទាំងអស់នៅក្នុងខេត្តកំពត។ ឯកឧត្តម អភិបាលខេត្ត ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ គន់់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ដែលបានយកចិត្តទុកដាក់ និងលើកទឹកចិត្តចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ផ្តល់ជាគ្រឿងឥស្សរិយយស និងបំពាក់ជូនក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះផងដែរ។

នៅក្នុងបរិយាកាសដ៏មានអត្ថន័យនេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិយ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនអតីតយុទ្ធជន និងកងកម្លាំងទាំងអស់ ដោយក្តីនឹករលឹកបំផុត។

ព្រមជាមួយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី បានដាក់ចេញនូវផែនការនិងផ្តល់អនុសាសន៍មួយចំនួនដល់បងប្អូនអតីតយុទ្ធជន និងកងកម្លាំងទាំងអស់ ដូចខាងក្រោម៖

-ស្នើសុំមេដាយកិត្តិយសជូនដល់អតីតយុទ្ធ នាពេលខាងមុខ

-ផ្តល់ជូនផ្ទះចំនួន ២៨ខ្នង ដល់អតីតយុទ្ធជនក្នុងខេត្តកំពត

-រៀចំទីស្នាក់ការសម្រាប់អតីតយុទ្ធជនកម្ពុជាខេត្តកំពត

-សូមបងប្អូនអតីតយុទ្ធជនកម្ពុជាទាំងអស់ថែទាំសុខភាពឲ្យបានល្អប្រសើរ

-សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ស្រង់ស្ថិតិនិងធ្វើចំណាត់ថ្នាក់អតីតយុទ្ធជនយើងប្រភេទក្រ១ និងក្រ២ ដើម្បីបានដឹងអំពីស្ថានភាពជីវភាពរស់នៅរបស់អតីតយុទ្ធជន

-សូមអតីតយុទ្ធជនទាំងអស់អប់រំកូនចៅ កុំឲ្យទៅក្បែរកគ្រឿងញៀន

-គ្រប់អតីតយុទ្ធជនទាំងអស់ត្រូវធ្វើជាភ្នាក់ងារ រាយការណ៍រាល់សកម្មភាពដែលកើតមានឡើងក្នុងមូលដ្ឋានឃុំសង្កាត់ខ្លួន

-គ្រប់អតីតយុទ្ធជនទាំងអស់ត្រូវធ្វើជាគម្រូល្អប្រជាពលរដ្ឋ

នៅកិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី បានផ្តល់ជូន អតីតយុទ្ធ ចំនួន ៣០០ នាក់ ក្នុងម្នាក់ៗ ៥០,០០០រៀល​ និងបំពាក់មេដាយជូនដល់កងកម្លាំងដែលមានស្នាដៃឆ្នើមក្នុងការបំពេញការងារកន្លងមក​ ជាពិសេសការចូលរួមស្វែងរកជនរងគ្រោះដោយការបាក់រលំអគារនៅខេត្តកែបកាលពីថ្ងៃទី៣ ខែមករា​ ឆ្នាំ២០២០​កន្លងទៅ​ ចំនួន៦០៦នាក់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com