ខេត្តកំពត ៖ នៅថ្ងៃសៅរ៍ ១០រោច ខេភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៦៦៤ ត្រូវនឹងថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីពិធីសូត្រមន្តកាន់បិណ្ឌវេនទី១១ នៅវត្តស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត អភិបាលស្រុកទឹកឈូ លោកមេឃុំ ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ ចំណុះជើងវត្តយ៉ាងច្រើនកុះករ៕