ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សម្ពោធដាក់អោយប្រើប្រាស់នូវមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្មីភ្នំស្រង់ និងពិធីអបអសាទរ ខួបអនុស្សាវរីយ៍ឆ្នាំទី   ១០ ឈានចូលឆ្នាំ​​ទី​១​១​ ថ្ងៃប្រកាសបង្កើត បញ្ជាការដ្ឋានអង្គរក្ស នៃ ខ.ភ.ម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃខ.ភ.ម និងជាមេបញ្ជាការ កងទ័ពជើងគោក តំណាងសម្តេចនាយករដ្ឋមន្ត្រី តេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

នៅបញ្ជាការដ្ឋានអង្គរក្ស នៃខ.ភ.ម បានប្រារព្ធពិធីសម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្មីភ្នំស្រង់ និងពិធីអបអសាទរ ខួបអនុស្សាវ​រីយ៍ឆ្នាំទី១០ ឈានចូលឆ្នាំទី១១ ថ្ងៃប្រកាសបង្កើត បញ្ជាការដ្ឋានអង្គរក្ស នៃខ.ភ.ម នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ។ ពិធីនេះបានប្រព្រឹត្តទៅ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃខ.ភ.ម និងជាមេបញ្ជាការ កងទ័ពជើងគោក តំណាងសម្តេចនាយករដ្ឋមន្ត្រី តេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃខ.ភ.ម និងឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមុល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានរាយការណ៍ថា បញ្ជាការដ្ឋានអង្គរក្ស បានផ្តើមចេញពីវរសេនាតូចលេខ ២.៤៦ អតីតយោធាក្រុងភ្នំពេញ។ ដោយមានការជឿទុកចិត្តពីអគ្គសេនាធិការ ក្រសួងការពារប្រទេស បានចាត់តាំងកម្លាំង ១២នាក់ ដឹកនាំដោយឯកឧត្តម ហ៊ីង ប៊ុនហៀង មកការពារសន្តិសុខផ្ទាល់ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៩៣។ បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពមួយក្នុងកងយោធពលខេមរភូមិន្ទ ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ មានការវិវឌ្ឍរីកចម្រើនធំធាត់ និងមានការគាំទ្រនិងកោតសរសើរពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ហើយមានសហការយ៉ាងរឹងមាំពីស្ថាប័នជាតិ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី សម្រេចបានជោគជ័យ លើកិច្ចការការពារសន្តិសុខ ធានាសុវត្ថិភាព ស្ថេរភាពថ្នាក់ជាតិ កិច្ចប្រជុំកំពូលរបស់ជាតិ ភ្ញៀវជាតិ និងអន្តរជាតិ។

ក្រៅពីនេះអង្គភាពតែងតែយកចិត្តទុកដាក់ ជួសជុលថែទាំកែសម្រួល ដើម្បីធានាអោយមានការស្នាក់នៅជីវភាពប្រចាំថ្ងៃបានសមរម្យ ជាទីតាំងកងយោធពលខេមរភូមិន្ទ ក្នុងនោះអង្គភាពបានសាងសង់ទីតាំងថ្មីចំនួន០២កន្លែង គឺមជ្ឈមណ្ឌលហ្វឹកហ្វឺននៅជិតភ្នំស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លើផ្ទៃដីចំនួន ៥៣៩ហិចតា អាចហ្វឹកហ្វឺនបាននូវប្រភេទរថក្រោះ រថពាសដែក យន្តហោះ ហ្វឹកហ្វឺនបាញ់គ្រាប់ពិត ដែលជាទីតាំងថ្មីមួយ និងបានប្តូរពីមជ្ឈមណ្ឌលហ្វឹកហ្វឺនមិត្តភាព កម្ពុជា-ឥណ្ឌូនេស៊ី ក្រាំងចេក ដែលសម្ពោធដាក់អោយប្រើប្រាស់ក្នុងថ្ងៃនេះ បានកសាងមានអគារស្នាក់នៅ ចំនួន១៥អគារ, ការយល័យចំនួន ០៥អគារ, អគារសាលប្រជុំចំនួន ២អគារ, រោងបាយ ចំនួន ០៤អគារ,រោងរថយន្ត ១អគារ, ឃ្លាំងចំនួន ០៣អគារ, បន្ទប់ទឹក, អណ្តូងទឹក, ស្ថានីយ៍ប្រេងឥន្ទនៈ, បង្គោលភ្លើង, ក្លោងទ្វា, ស្រះទឹក, ផ្លូវក្នុងសាលាក្រាលថ្ម ប្រវែង៧.៨គីឡូម៉ែត្រ, កសាងឧបសគ្គសម្រាប់ហ្វឹកហ្វឺន និងថោវើ ចំនួន០២ ដោយចំណាយថវិកាសរុបជាង ៥លាន ដុល្លាសហរដ្ឋអាមេរិក។

កសាងស្នាក់ការសន្តិសុខ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានអគារទីបញ្ហាការ អគារទ័ពស្នាក់នៅ អគាររោងបាយ រោងឡាន និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ភ្លើង ដោយបានចំណាយអស់ថវិកាចំនួន ជាង ៣លានដុល្លាសហរដ្ឋអាមេវិក ព្រមទាំងកំពុងដំណើរការសាងសង់ជាបន្តបន្ទាប់ រហូតជូនចប់ជាស្ថាពរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការដ្ឋាអង្គរក្ស ដែលដឹកនាំបញ្ជា និងការគ្រប់គ្រងអង្គភាព ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ដែលបានធ្វើឲ្យអង្គភាព១នេះ ក្លាយជាអង្គភាពគំរូមានវិន័យថ្លៃថ្លូរ និងមានសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរ។ ក្រៅពីភារកិច្ចស្នូលធានាសុវត្ថិភាពសន្តិសុខជូនសម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាការពារថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងពិធីបុណ្យជាតិ ក៏ចជាការរៀបចំព្រឹត្តិការណ៍សំខាន់ៗហើយនោះ បញ្ជាការដ្ឋាអង្គរក្ស ក៏សម្រេចបាននូវការងារនៅមូលដ្ឋានយ៉ាងផុសផលជាមួយប្រជាពលរដ្ឋនៅក្នុងទីតាំងឈរជើងរបស់អង្គភាព ការងារសង្គម សាសនា ការងារសាងសង់ ការងារបណ្តុះបណ្តាលធនធានមនុស្សគ្រប់ជំនាញ ធ្វើឲ្យអងញគភាពរឹងមាំពី១ឆ្នាំទៅ១ឆ្នាំ ជាកងឯកភាពគំរូ និងក្លាយជាអង្គភាពពហុជំនាញប្រកបដោយភាពជឿជាក់។ ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ការងារហ្វឹកហ្វឺនជាវិធីសាស្ត្រតែ១គត់ ដែលអាចធានាបាននូវនិរន្តរភាពនៃសមត្ថភាពរបស់កងទ័ពពី១ជំនាន់ទៅ១ជំនាន់ ធានានូវប្រសិទ្ធិភាព និងបង្កើននូវសមត្ថភាពក្នុងកិច្ចការការពារជាតិរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង។ ឯកឧត្តម បានគូសបញ្ជាក់ថា គោលបំណងធំរបស់យើង គឺការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ដើម្បីកូនចៅរបស់យើងនៅជំនាន់ក្រោយៗទៀត តាមរយៈភាពស្មោះត្រងចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានអង្ករ ១០តោន, មី៥០កេស, ត្រីខកំប៉ុង ៥០កេស, ទឹកដោះគោ ៥០កេស និងថវិកាចំនួន ២៥០លានរៀល ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com