ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋបាលរាជធានីភ្នំពេញ ដាក់កម្លំាងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ដាក់កម្លំាងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាសុវត្ថិភាព និងសន្តិសុខស​ណ្តា​ប់​​​ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសថ្ងៃភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់កម្លំាងប្រចាំការជាច្រើននាក់នៅតាមគោលដៅសំខាន់ៗ ដូចជាតាមទីវត្តកន្លែងសប្បាយ ស​ម្រួ​ល​ចរាចរណ៍នៅតាមដងផ្លូវ និងពង្រាយកម្លំាងចុះល្បាតតាមភូមិសង្កាត់ដើម្បីការពារសន្តិសុខ ទប់ស្កាត់បញ្ហាចោរកម្មនៅតា​ម​មូលដ្ឋាន។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំ​ពេ​ញបានមានប្រសាសន៍ថា ការត្រៀមកម្លំាងការពារនៅតាមមូលដ្ឋាននេះដើម្បីធានាឱ្យប្រជាពលរដ្ឋនិងពុទ្ធបរិស័ទបានធ្វើបុ​ណ្យ​​​ប្រកបដោយភាពសប្បាយរីករាយមិនបារម្ភពីបញ្ហាអសន្តិសុខណាមួយកើតឡើង។

ឯកឧត្តមបានបញ្ជាក់ថា រៀងរាល់រដូវបិណ្ឌភ្ជុំនេះ ប្រជាពលរដ្ឋភាគច្រើន បានចាក់សោរផ្ទះចោលដើម្បីទៅលេងស្រុកកំណើត  ដូ​ច្នេះ​បញ្ហានេះកម្លំាងសមត្ថកិច្ចត្រូវ ប្រយ័ត្នប្រយែងមែនទែនដើម្បីទប់ស្កាត់បញ្ហាចោរគាស់ផ្ទះ លួចទ្រព្យសម្បត្តិ របស់ប្រជាពល​រ​​​ដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានសម្តែងការកោតសរសើរដល់កងកម្លំាងគ្រប់ប្រភេទ ដែលបា​ន​ទ​ប់​​​ស្កាត់បទល្មើសនៅតាមបណ្តាខណ្ឌនានានៅទូទំាងរាជធានីភ្នំពេញឱ្យមានការការថយចុះគួរឱ្យយកត់សម្គាល់ និងមានការពេ​ញ​​​ចិត្តពេញថ្លើមពីសំណាក់ប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា ចំណុចនេះបានបង្ហាញពីការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងត្រឹមត្រូវរបស់កងកម្លំាងមាន​ស​ម​ត្ថកិច្ច។ ចំណុចខ្លំាងនេះបានជួយទាក់ទាញដល់ក្រុមវិនិយោគិនបរទេសមកបោះទុននិវិយោគនៅ កម្ពុជាបានកាន់តែច្រើន។

យោងតាមរបាយការណ៍ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថានៅតាមទីវត្តអារាមទាំងអស់នៅរាជធានីភ្នំពេញ កម្លាំ​ង​សមត្ថកិច្ចបានសហការជាមួយគណៈកម្មការវត្ត និង សន្តិសុខភូមិ ដើម្បីរួមគ្នាជួយសម្រួលចរាចរណ៍ រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅ​​​ក្នុងវត្តនិងការពារ ម៉ូតូរថយន្តនិងទ្រព្យសម្បតិ្តរបស់ពុទ្ធបរិស័ទឱ្យបានធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ កម្លំាងនគរបាលចរាចរណ៍ផ្លូវគោក ក៏បានរឹតបន្តឹងច្បាប់ចរាចរណ៍នៅតាមដងផ្លូវមានលក្ខ​ណៈ​តឹ​ង​រឹង ដោយទប់ស្កាត់មិនឱ្យមានការដឹកលើសចំណុះនិង ដឹកសំពីងសំពោងជាដើម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com