ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ពានរង្វាន់ និង ម៉ូតូ C ១២៥ ឆ្នាំ ២០១៩ ចំនួន ២៣គ្រឿង ត្រូវបានប្រគល់ជូនសិស្សជ័យលាភីនិទ្ទេសA ចំនួន ២៣នាក់ ក្នុងចំណោមសិស្សប្រឡងជាប់បាក់ឌុបឆ្នាំ ២០១៩ ចំនួន ៤,១១៦នាក់ ក្នុងខេត្តកំពត

ខេត្តកំពត ៖ ព្រឹកថ្ងៃទី០៣ ខែ​ តុលា ឆ្នាំ​២០១៩​ ឯកឧត្តមបណ្ឌិត ប៉ែន សុីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០​ នៃរដ្ឋសភាជាតិ បាន អញ្ជើញ ជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយសិស្សា នុសិស្ស ជ័យលាភីប្រឡងសញ្ញា បត្រ មធ្យម សិក្សា ទុតិយ ភូមិ ឆ្នាំ ២០១៩ ចំនួន ៤,១១៦មកពីគ្រប់ស្រុក ក្រុង ក្នុងខេត្តកំពត ។ អញ្ជើញចូលរួមក្នុង ឱកាស នេះដែរ មានឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត អាជ្ញាធរខេត្ត ស្រុក ក្រុង លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ មាតា បិតាសិស្ស សរុប ប្រមាណ ជាង ៤,០០០នាក់ ។ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានគូសបញ្ជាក់ថា តាម រយៈ ការ ធ្វើ កំណែ ទម្រង់របស់រាជរដ្ឋាភិបាលពិសេសក្រសួងអប់រំយុវជន និងកីឡា តាមទិសស្លោក អ្នកចេះគឺជាប់និងការ អនុវត្ត នូវ គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួល យក បាន រួបទាំងការឧបត្ថម្ភគាំទ្រ ទាំងស្មារតី និង ថវិកា របស់ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉នផងនោះ ធ្វើឲ្យ លទ្ធផលនៃការប្រឡង បាក់ឌុបឆ្នាំ ២០១៩នេះមាន ភាពប្រសើរកើនឡើងជាងឆ្នាំមុនៗ ។ ជាក់ស្តែង សម័យ ប្រលង ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ នេះទូទាំងខេត្ត កំពត មានបេក្ខជនប្រលង ៥,១៤៥ នាក់ ប្រលងជាប់៤,១១៦ នាក់ ស្រី ២,២១៧នាក់ ស្មើនិង ៨០ ភាគ រយ ក្នុងនោះនិទ្ទេស A ចំនួន ២៣នាក់ ស្រី ១០​ នាក់ ។ អ្វីដែល ជា មោទនភាព របស់ ខេត្តបេក្ខជននិទេស A ទាំង២៣នាក់ មានបេក្ខជន០៨នាក់មក ពី ស្រុក អង្គជ័យ ដែលជាស្រុក កំណើត របស់ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉នផ្ទាល់ ។ មានប្រសាសន៍ជា មួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជ័យលាភី ទាំង អស់ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន បានសម្តែង ការកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ មាតា បិតា អាណា ព្យាបាលសិស្ស ដែល បាន បង្កឱកាសគ្រប់ បែបយ៉ាង ចូលរួមចំណែក ជម្រុញឲ្យ កូនចៅ រៀនសូត្រ ឲ្យ ទទួល បាន លទ្ធផល ដ៏ប្រសើរ នា ពេល នេះ ។ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន បាន លើក ឡើងពីគោលនយោបាយ លើកកម្ពស់ វិស័យ អប់រំសិក្សាធិការជាតិ របស់រាជ រដ្ឋា ភិបាល ដែលមាន សម្តេច តេជោ សែន ជាប្រមុខ តាមរយៈការកសាងអាគារសិក្សា ការបណ្តុះ បណ្តាលធនធានមនុស្ស ចាប់តាំងពីថ្នាក់មតេយ្យ រហូតដល់សាកលវិទ្យាល័យ ធ្វើយ៉ាង ណា អោយក្មួយៗ មានចំណេះជំនាញច្បាស់លាស់ ក្នុងការរួមចំណែកស្តារ និង អភិវឌ្ឍន៍ ប្រទេសជាតិ ។ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន បានប្រកាស ផ្តល់ជូនអាហារូបករណ៍ ថ្នាក់មហាវិទ្យាល័យ របស់ ឯកឧត្តមផ្ទាល់ចំនួន ២២៣ កន្លែង ជូនដល់សិស្សានុ សិស្ស ទើបប្រឡងជាប់ចាប់ពីនិទ្ទេស A ដល់ E ផងដែរ ។ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន បាន អញ្ជើញ ប្រគល់ថវិកាជូន លោកនាយក នាយិការ លោកគ្រូ អ្នកគ្រូ ចំនួន ៥៥៣នាក់ ម្នាក់ៗ ១០ម៉ឺន រៀល សិស្សនិទ្ទេស A ២៣នាក់ ម្នាក់ៗទទួលបាន ពាន ១ ម៉ូតូC១២៥ សេរីឆ្នាំ ២០១៩ ១គ្រឿង ថវិកា ៤០ម៉ឺន រៀល សិស្សនិទ្ទេស B ចំនួន ១១៨នាក់ ម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល សិស្សនិទ្ទេស C ចំនួន ៣៤៤នាក់ ម្នាក់ៗ ១៥ម៉ឺនរៀល និទ្ទេស D ចំនួន ៨០២នាក់ ម្នាក់ ១០ម៉ឺននិង សិស្សនិទ្ទេស E ចំនួន ២,៨២៩នាក់ ម្នាក់ ទទួល បានថវិកា ៥ម៉ឺនរៀល សរុបចំនួន ៣៥៩លាន៣៥ម៉ឺនរៀល ម៉ូតូ ២៣គ្រឿង និង ពានរង្វាន់ ២៣ គ្រឿង ៕

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com