ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឧត្តមសេនីយ៍ឯក ស្រួល សុខជា ផ្តល់អំណោយដល់ ពលរដ្ឋក្រីក្រ៨០គ្រួសារ ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ឧត្តមសេនីយ៍ឯក ស្រួល សុខជា និងលោកស្រី ហុង រ៉ាន់ រួមទាំងកូនៗ រួមជាមួយអ្នកម្តាយ អួន យ៉ុន ព្រមទាំងក្រុមគ្រួសារ បានជួបសំណេះសំណាល និងផ្តល់អំណោយជាស្បៀងសម្ភារ និងថវិកាជូនដល់ពលរដ្ឋខ្វះខាតចំនួន៨០គ្រួសារ មកពី៣ភូមិ គឺ ភូមិបឹងក្រចាប់ត្បូង ៦០គ្រួសារ ភូមិបឹងក្រចាប់ជើង១០គ្រួសារ និងភូមិអន្លង់១០គ្រួសារ ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នាយឧត្តមឧត្តមសេនីយ៍ឯក ស្រួល សុខជា បានបញ្ជាក់ថា ការអញ្ជើញលោកតាលោកយាយ ពុកម៉ែ ពូមាមីង បងប្អូន ក្នុងភូមិទាំង៣ នៃឃុំព្រែកតាមាក់ ដែលមាន៨០គ្រួសារមកជួបជុំ និងផ្តល់អំណោយជាស្បៀង និងថវិកាជូននៅពេលនេះ គឺធ្វើឡើងដោយមើលឃើញ និងបានដឹងពីភាពខ្វះខាតក្នុងជីវភាពរស់នៅ ពិសេសតាមបំណង និងការចង់បានរបស់អ្នកម្តាយ អួន យ៉ុន ដែលគាត់តែងតែបានធ្វើបុណ្យ ឬធ្វើទានជាប្រចាំក្នុងរដូវកាលបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌមិនដែលខាន ប៉ុន្តែដោយសារពេលនេះ សុខភាពគាត់មិនអំណោយផលល្អ មិនអាចធ្វើដំណើរ ឬទៅធ្វើបុណ្យទាននៅទីវត្តអារ៉ាមបានដូចរាល់ឆ្នាំ អីចឹងទើបលោក និងក្រុមគ្រួសារ រៀបចំនូវកម្មវិធីនេះឡើង ហើយជ្រើសរើសយកថ្ងៃ១៤រោច ខែភទ្របទ ជាវេនកាន់បិណ្ឌទី១៤ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតែម្តង ដើម្បីជួយសំរាលការលំបាកផង និងដើម្បីឲ្យលោកតាលោកយាយ ពុកម៉ែ បងប្អូនមានលទ្ធភាព អាចចូលរួមធ្វើបុណ្យដោយមានចិត្តរីករាយតាមសទ្ធាររៀងៗខ្លួនផងដែរ ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារខ្វះខាត ក្នុងជីវភាពចំនួន៨០គ្រួសារនៅពេលនេះ គឺគ្រួសារនីមួយៗ ទទួលបានអង្ករ មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងកូឡា និងថវិកា៦ម៉ឺនរៀល។ ក្នុងចំណោម ៨០គ្រួសារនេះ មានប្រជាការពារភូមិចំនួន ១៧គ្រួសារ ដែលពួកគាត់បានលះបង់ ចំណាយពេលដោយខិតខំយកអស់កម្លាំងកាយចិត្ត និងស្មារតីក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព
ដោយផ្តល់នូវភាពសុខសាន្ត និងភាពកក់ក្តៅជូនអ្នករស់នៅក្នុងភូមិប្រកបដោយភាពល្អប្រសើរ  បន្ថែមលើអំណោយជាស្បៀង និ​ង​ថវិកា លោកឧត្តមសេនីយ៍ឯក ស្រួច សុខជា ក៏បានមានរៀបចំនូវអាហារថ្ងៃត្រង់មួយពេល ជូនដល់ពួកគាត់ទៀតផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com