ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឆ្លងចរន្ដអគ្គិសនី! បណ្តាលឱ្យឆេះឃ្លាំ​​​​ងស្ដុកអំបោះរបស់រោងចក្រលីន​ស៍​​​តិចថាយ៍ នៅក្រុងព្រះសីហនុ សម​ត្ថកិច្ចប្រើទឹក១២០ឡាន ទើបអាចគ្រប់គ្រងបានទាំងស្រុង

ខេត្តព្រះសីហនុ ៖ ករណីអគ្គិភ័យឆេះឃ្លាំងស្ដុកអំបោះ របស់រោងចក្រលីនស៍តិចថាយ៍ ស្ថិតក្នុងក្រុម៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានកើតឡើងនៅវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង១០០ភាគរយ នៅវេលាម៉ោង០៨ៈ៣០នាទីយប់ថ្ងៃដដែល។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះថា រោងចក្រដែលរងគ្រោះដោយ់អគ្គិភ័យនេះ មានអ្នកគ្រប់គ្រងជាជនជាតិចិន ឈ្មោះ ហ៊ា ហ៊ីម ភេទប្រុស អាយុ៦៣ឆ្នាំ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ឈ្មោះ ខៀវ ចំរ៉ុង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរសន្តិសុខយាម នៅទ្វារខាងមុខរោងចក្រ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុមានផ្សែងហុយ ចេញពីក្នុងឃ្លាំងដែលចាក់សោរបិទទ្វារជិត អត់មានកម្មករធ្វើការ ពេលនោះគាត់បានឲ្យរដ្ឋបាលយកសោរចាក់បើកទ្វាឃ្លាំង ក៏ឃើញមានភ្លើងឆេះ រួចរាយការណ៍ឲ្យសមត្ថកិច្ចមក ជួយអន្តរាគមន៍តែម្ដង។

ស្នងការខេត្តព្រះសីហនុ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអគ្គិភ័យ គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។ ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង បានចេញអន្ដរាគមន៍សង្គ្រោះ ដោយប្រើប្រាស់ទឹកអស់ ចំនួន១២០ឡាន ក្នុងនោះរួមមាន៖

– រថយន្ដស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន២គ្រឿង ប្រើប្រាស់ទឹក៣០ឡាន
– រថយន្ដកងរាជអាវុធហត្ថខេត្ត ចំនួន១គ្រឿង ប្រើប្រាស់ទឹក១៥ឡាន
– កងពលតូចលេខ៧០ ចំនួន២គ្រឿង ប្រើប្រាស់ទឹក៣០ឡាន
– កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន៣គ្រឿង ប្រើប្រាស់ទឹក៤៥ឡាន។

គួរជម្រាបថា ក្នុងរង្វង់នៃប្រតិបត្តិការសង្គ្រោះនេះ វត្តមានរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានចុះដឹកនាំបញ្ជាផ្ទាល់ផងដែរ រហូតទាល់តែភ្លើងរលត់អស់១០០ភាគរយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com