ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ => បងប្អូនក្រុមវាលទី២១ (ភូមិបាលខណ្ឌដង្កោ)​ ចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ០១០ ក្បាលដី ត្រូវបានប្រគលជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ => សាយ សំអាល់​ ៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ ជាបំណែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរួមដែលយើងចាំបាច់ត្រូវធ្វើដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនបងប្អូនប្រជាជននៅខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន China Siwei Surveying and Mapping Technology ដែលជាប្រតិបត្តិករផ្កាយរណបឈានមុខគេមួយក្នុងការផ្តល់សេវាប្រមូល និងប្រើប្រាស់ទិន្នន័យភូមិសាស្ត្រ => ថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា => អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធផលនានា នៅវត្តទីបរតនសោភ័ណ (ហៅវត្តកោះម៉ឺងនង់) ក្នុងឃុំកោះពីរ ស្រុកក្រូចឆ្មារ មានតម្លៃជាង១៤មុឺនដុល្លារ => បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅសង្កាត់ព្រែកតាកូវ សង្កាត់ព្រែកអំពិល សង្កាត់បារុង និងសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ => ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ => សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤
0

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំយុវជនដាំដើមឈើ សម្អាតបរិស្ថាន និងចែកអំណោយជូនចាស់ជរា

ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ  ក្នុងឱកាសអបអរសាទរខួបលើកទី២៧​ នៃទិវាប្រកាសដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អភិបាលខេត្ត និងជាគណអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាលស.ស.យ.ក ទទួលបន្ទុកខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីរាជការ​ យុវជន​ស.ស.យ.ក​ ធ្វើការដាំកូនឈើ និងសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ “បរិស្ថានបៃតងនាំមកនូវផាសុខភាពនៃជីវិត” នៅតាមដងផ្លូវលេខ៣៧០ ទីប្រជុំជនមុខស្នាក់ការគណបក្សឃុំដំរិល ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ បន្ថែមពីនេះបានធ្វើការចែកអំណោយជាថវិការ និងស្បៀងអាហារជូនចាស់ជរាផងដែរ។

មានប្រសាសន៍ទៅកាន់យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ក្នុងស្រុកអូូររាំងឳ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណបានលើកឡើងថាយើងត្រូវរួមគ្នាដាំដើមឈើឲ្យបានគ្រប់ទីកន្លែង ដើម្បីភូមិឋានរបស់យើងមានភាពស្រស់បំព្រង លើកកម្ពស់បរិស្ថានបៃតង។

ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់យុវជន និងប្អូនសិស្សានុសិស្សទាំងអស់ត្រូវចូលរួមថែទាំអនាម័យបរិស្ថាន មិនថាតែនៅសាលារៀន ផ្ទះ ឬតាមទីសា​ធា​រ​ណៈទេ ពោលគឺត្រូវមានអនាម័យជាប់ជានិច្ច ដើម្បីមានសុខភាពល្អ ស្រុក ភូមិ សាលារៀនរបស់យើងមានបរិស្ថានស្អាតជានិច្ច ពិសេសក៍ដូចជាត្រូវរួមគ្នាបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្តក៏បានជម្រុញដល់សិស្សា នុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ មិនត្រូវ ប្រព្រឹត្តិអំពើណាដែលសង្គមស្អប់ខ្ពើម ឬអំពើខុសច្បាប់ឡើយ។ ចំណែកសិស្សានុសិស្សត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ហើយបើជាប់និន្ទេស A ឯកឧត្តមបណ្ឌិត និងលោកជំទាវ នឹងបន្តផ្តល់កំព្យូទ័រយួរដៃមួយគ្រឿង ដូចទៅនឹងរៀងរាល់ឆ្នាំផងដែរ ដើម្បីជាការលើកទឹកចិត្តដែលក្មួយៗខិតខំប្រឹងប្រែងលើការសិក្សា សម្រាប់ខ្លួនឯង គ្រួសារ ជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិ។

សូមជម្រាបថា នៅក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដឹកនាំមន្រ្តីពាក់ព័ន្ធធ្វើការដាំកូនឈើស្ទើរគ្រប់ទីកន្លែងនានាក្នុងខេត្តមិនថានៅក្នុងបរិវេនសាលារៀន វត្តអារាម ទីសាធារណៈនោះឡើយ ដើម្បីធ្វើយ៉ាងឲ្យបរិស្ថានក្នុងខេត្តទាំងមូល មានភាពស្រស់បំព្រង មានផាសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងដូចជាទីធ្លាជុំវិញអាគារដ្ឋបាលសាលាខេត្ត ត្រូវបានកំពុងកែលំអរធ្វើសួនច្បារ និងដាំកូនឈើរាប់ពាន់ដើម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com