ភ្នំពេញ ៖ នៅវេលាថ្ងៃត្រង់ថ្ងៃសុក្រ ០៦ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យដោយផ្ទាល់ការដាំដើមឈើបន្ថែមនៅគល់ស្ពានជ្រោយចង្វារទាំងសងខាង ដោយតម្រូវឲ្យដាំដើមធ្នង់ គគីរ នាងនួងចំនួនពី២៥០ដើមទៅ៣០០ ដើម ដើម្បីធ្វើឲ្យតំបន់គល់ស្ពានជ្រោយចង្វារប្រែក្លាយជាឧទ្យានបៃតង និងផ្ដល់ជាម្លប់សម្រាប់អ្នកធ្វើដំណើរទាំងអស់ ។