ខេត្តកំពត ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំ២០២០ ដើម្បីតាមដានត្រួតពិនិត្យលើៈ
១. សេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២០ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
២. សេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៣. បញ្ហាផ្សេងៗ៖
– ផ្សព្វផ្សាយសេចក្តីណែនាំលេខ០៤៣សនណ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ របស់ ក្រសួងមហាផ្ទៃ ស្តីពីការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ
– ផ្សព្វផ្សាយសេចក្តីជូនដំណឹង លេខ២៦៣៨សជណ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃស្តីពីករណីសំណើសុំអនុញ្ញាតផ្តល់នូវកិច្ចសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីគាំទ្រដល់ដំណើរការនៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ សម្រាប់បម្រើឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោតឆ្នាំ២០២០
– ផ្សព្វផ្សាយសេចក្តីណែនាំលេខ៤៦អយកសនណ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងអប់រំយុវជននិងកីឡា ស្តីពីការអនុវត្តភារកិច្ចរបស់អភិបាល នៃគណៈ អភិបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងដំណើការប្រឡងសញ្ញាបត្រ មធ្យម សិក្សាទុតិយភូមិ សម័យប្រឡង២១ធ្នូ ២០២០៕