ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

ឯកឧត្តម ហ៊ុន ម៉ាណែតប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចូលសមាជិក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)

រាជធានីភ្នំពេញ ៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម  ហ៊ុន ម៉ាណែតប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ថ្លែងនៅក្នុងពិធីបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ដូច​ជា ៖

១-កម្មវិធីបញ្ចូលសមាជិកសមាគមសមាគមគ្រូពេទ្យយុវជនសម្ដេចតេជោ(TYDA) មានអត្ថន័យពីរទី១ គឺជាសក្ខីភាពបញ្ជាក់​ពី​ការរីកធំធាត់របស់សមាគម និងទី២ គឺ​ជា​ការថ្លែងអំណរគុណចំពោះសមាជិកTYDAទាំងអស់់ដែលបានចូលរួមសកម្មភាព​ម​នុស្សធម៌នៅក្នុងសមាគមដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដែលការចូលរួមនេះ​បានកសាងនូវសមាជិក និងគុណភាពនៃការព្យាបាលប្រកបដោយវិជ្ជាជីវៈ និងបេះដូង។

២-អ្វីដែលសំខាន់នៃការចូលរួមរបស់សមាជិកTYDA គឺការជួយពិនិត្យ និងព្យាបាលប្រជាជនដោយឥតគិតថ្លៃ។ ការចូលរួមសកម្មភាពមនុស្សធម៌នេះគឺបានទទួលគុណតម្លៃពីសមាជិក និងប្រជាពលរដ្ឋ តាមរយៈការងារមនុស្សធម៌ប្រកបដោយវិជ្ជាជីវៈ​ ទឹកចិត្ត ការទទួលខុសត្រូវ និងការពិនិត្យព្យាបាលដោយមិនប្រកាន់និន្នាការនយោបាយអ្វី​ទាំងអស់។

៣-សមាជិកTYDA គួរតែមានមោទនភាពចំពោះលទ្ធផលសកម្មភាពមនុស្សធម៌ដែលបានជួយដល់ប្រជាជនឲ្យមានជីវិតថ្មី ស្នាម​ញញឹមថ្មី និងសុភមង្គលនៅក្នុងគ្រួ​សារ​ ។ TYDAគឺជាយន្តការខ្មែរជួយខ្មែរដែលមានទឹកចិត្តជួយគ្នាដែលបេះដូងដោយគុណ​ភាពរបស់សមាជិកទាំងអស់។ TYDA ក៏ជាយន្តការជួយបណ្ដុះទឹកចិត្តមនុស្សធម៌ និងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ ។

៤-សូមថ្លែងអំណរគុណគ្រប់សមាជិកTYDAទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមប្រកបដោយជំនាញ ឆន្ទៈនិងបេះដូងដើម្បីជួយដល់ប្រជាជន ដែលជាលទ្ធផលមកដល់ឆ្នាំ២០១៩នេះ TYDAបានចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋជាង៣០ម៉ឺននាក់ និងបានបញ្ជូនអ្នកជំងឺមកព្យាបាលបន្តបានចំនួនជាង ៥ពាន់នាក់ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានរៀបចំពិធីបញ្ចូលសមាជិករបស់ខ្លួន ដែលលើកទី១ត្រូវបានប្រារព្ធធ្វើឡើងនៅឆ្នាំ២០១៦ ។

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com