ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

លោកជំទាវ ចឹក ហេង អភិបាលរងខេត្ត អញ្ជើញចូលរួម ពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារ ឆ្នាំ២០២០

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ មន្ទីរព័ត៌មានខេត្តព្រះវិហារ បានរៀបចំពិធីជួបជុំសំណេះសំ​ណាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវ ចឹក ហេង អភិបាលរងខេត្ត ឯកឧត្តម រ៉ាត់ សោភា ទីប្រឹក្សាក្រសួងព័ត៌មានប្រចាំខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត និងមានការចូលរួមពីអនុប្រធានមន្ទីរ ប្រធានការិយាល័យ មន្ត្រីក្នុងមន្ទីរព័ត៌មានខេត្ត ព្រមទាំងអ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារជាច្រើនរូបផងដែរ។

តាមរបាយការណ៍របស់លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអោយដឹងថា មន្ទីរព័ត៌មានខេត្តព្រះវិហារ មានមន្ត្រីរាជការសរុប ២២នាក់ ចែកចេញជា ៥ការិយាល័យ ។ មានស្ថានីយ៍វិទ្យុចំនួន ០៤ស្ថានីយ៍ និងស្ថានីយ៍ទូរទស្សន៍ខ្សែកាបចំនួន ០៣ស្ថានីយ៍ ក្នុងនោះអ្នកសារព័ត៌មានឯកជនមានចំនួន ១៦ទូរទស្សន៍ ស្មើនឹងមនុស្ស ២៥នាក់ និងអង្គភាពការសែតផ្សេងៗ ដែលបានចុះបញ្ជីនៅមន្ទីរព័ត៌មានចំនួន ១១អង្គភាព ស្មើនឹងមនុស្សចំនួន ១៩នាក់ ដែលប្រចាំការអចិន្ត្រៃយ៍នៅក្នុងខេត្តព្រះវិហារ ។

នាឱកាសនោះ លោកជំទាវ ចឹក ហេង អភិបាលរងខេត្ត បានសំណូមពរឲ្យអ្នកសារព័ត៌មានចូលរួមជាមតិយោបល់ និងលើកឡើងបញ្ហាប្រឈម ដែលជាក្ដីកង្វល់ក្នុងការចុះយកព័ត៌មានកន្លងមក ។ ក្រោយពីទទួលបានមតិរបស់បងប្អូនអ្នកសារព័ត៌មានរួចមក លោកជំទាវ ចឹក ហេង បានឆ្លើយតបភ្លាមៗទៅនឹងសំនួររបស់អ្នកសារព័ត៌មាន និងពាំនាំសំនួរខាងលើរាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ។ ជាមួយគ្នានេះ លោកជំទាវក៏បានណែនាំដល់អ្នកសារព័ត៌មាន ដែលកំពុងបំពេញភារកិច្ចក្នុងខេត្តទាំងអស់ ត្រូវគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មានណាដែរពិតប្រាកដ ក្នុងន័យរិះគន់ដើម្បីស្ថាបនា ពិសេសត្រូវចូលរួមទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយផ្សេងៗ ដែលធ្វើអោយប៉ះពាល់ដល់ថ្នាក់ដឹកនាំ ក៏ដូចជាសន្តិសុខនៅក្នុងខេត្ត ។

ក្នុងឱកាសនោះដែរ ឯកឧត្តម រ៉ាត់ សោភា ទីប្រឹក្សាក្រសួងព័ត៌មាន បានកោតសរសើរដល់ អ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ស្របទៅតាមវិជ្ជាជីវៈ ក្នុងតួនាទីជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតរបស់សង្គម និងជាស្ពានចម្លងពីររដ្ឋទៅប្រជាជន និងពីប្រជាជនមករាជរដ្ឋាភិបាលវិញ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com