ខេត្តសៀមរាប ៖ នាថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ។
ក្នុងឱកាសនោះ ឯកឧត្តមបានជំរុញឱ្យសហគមន៍ទេសចរណ៍ទាំងអស់ បង្ហាញពីសក្តានុពលទេសចរណ៍ដែលខ្លួនមានស្រាប់ និងកែច្នៃបន្ថែម ដើម្បីទាក់ទាញភ្ញៀវទេសចរ និងទាញយកចំណូលពីវិស័យទេសចរណ៍ ជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសក្នុងបរិបទកូវីដ១៩ នេះ។