រាជធានីភ្នំពេញ ៖ នាថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅអគារ«ខេមរានី» ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ លោក ងឿន ច័ន្ទលីនប៉ូឡែន ប្រធានសហភាពសហព័ន្ធយុវជនវិស័យព័ត៌មាន បានដឹកនាំសមាជិក សមាជិកា ចំនួន៦០នាក់ ក្នុងចំណោមយុវជន ស.ស.យ.ក វិស័យព័ត៌មាន ១៩៧នាក់ ចូលរួមចុះឈ្មោះដើម្បីទទួលបានការប្រើប្រាស់ប្រព័ន្ធសមាជិកភាព និង កម្មវិធី (App) ស.ស.យ.ក ជាផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីឆ្ពោះទៅអនាគតជាមួយនឹងទំនើបភាពបច្ចេកវិទ្យា ជីវភាពបែបថ្មី ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.0 ប្រកបដោយក្តីសង្ឃឹម និងសម្បូរបែបនៃអត្ថប្រយោជន៍៕
0
សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន៦០នាក់ ចូលរួមចុះឈ្មោះដើម្បីទទួលបានការប្រើប្រាស់ប្រព័ន្ធសមាជិកភាព និង កម្មវិធី (App) ស.ស.យ.ក
Filed in: ព័ត៌មានជាតិ