រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើប អ៊ីអន ម៉ល គម្រោងទី៣ ដែលមានឈ្មោះថា “ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ” របស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលផ្សារនេះគ្រោងនឹងបើកឱ្យដំណើរការជាផ្លូវការនៅឆ្នាំ២០២២។














