ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍រយៈពេល៩ខែ ឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តន៍បន្ត

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៧ ​ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍រយៈពេល៩ខែ ឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តន៍បន្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុកទាំង១០ លោកស្នងការរងទទួលផែនការចរាចរណ៍ខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធក្នុងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តតាកែវ ជាច្រើនរូបផងដែរ។

ឯកឧត្តម អ៊ូច ភា មានប្រសាសន៍ បានធ្វើការណែនាំ និងស្នើឱ្យអាជ្ញាធរក្រុង ស្រុកទាំងអស់ត្រូវធ្វើការចូលរួមអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្លាំងក្លាទូលំទូលាយថែមទៀតនៅពេលចុះតាមមូលដ្ឋាន។ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្រើន វាជាការចូលរួមចំណែកមួយក្នុងការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតទាបបំផុតនៅក្នុងខេត្តតាកែវរបស់យើង ក៏ដូចជាប្រទេសរបស់យើងទាំងមូល។

ឯកឧត្តម អ៊ូច ភា មានប្រសាសន៍បន្តថា មានតែការចូលរួមធ្វើការផ្សព្វផ្សាយនូវច្បាប់ចរាចរណ៍នៅតាមមូលដ្ឋាន ពីសំណាក់អាជ្ញាធររបស់យើងនៅគ្រប់បណ្តាក្រុង ស្រុកនោះទេ ទើបជាការល្អបន្ថែមទៀត ក្នុងការចូលរួមទប់ស្កាត់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវឱ្យនៅទាបបំផុត។ អាជ្ញាធរមូលដ្ឋានក៏ត្រូវតែជួយអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យបានយល់ដឹងកាន់តែច្បាស់ពីការប្រើប្រាស់ផ្លូវនឹងច្បាប់ចរាចរណ៍នោះដោយមិនត្រូវចាំតែខាងជំនាញ ឬអាជ្ញាធរពាក់ព័ន្ធតែមួយប៉ុណ្ណោះនោះទេ។ ដូច្នេះសូមអស់លោក លោកស្រីដែលជាអាជ្ញាធរនៅតាមបណ្តាក្រុង ស្រុកទាំងអស់ចូលរួមធ្វើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកនេះដល់ពួកគាត់ឱ្យបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត នៅពេលចុះតាមមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង​ ដើម្បីជាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍សម្រាប់ពួកគាត់ផងដែរ។

ឯកឧត្ត អ៊ូច​ ភា មានប្រសាសន៍បន្ថែមថា ការចូលរួមពីសំណាក់អាជ្ញាធររបស់យើងបានគ្រប់គ្នា ក្នុងការចូលរួមផ្សព្វផ្សាយនូវច្បាប់ចរាចរណ៍ផ្លូវគោក ដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ដឹងហើយនោះ វានឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងបានយល់ដឹងពីច្បាប់​ និងផលប៉ះពាល់មួយចំនួនដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍នេះ ហើយពួកគាត់នាំគ្នាផ្សព្វផ្សាយបន្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ធ្វើឱ្យបញ្ហាគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវត្រូវបានកាត់បន្ថយបន្តិចម្តងៗ រហូតស្របតាមផែនការដែលបានគ្រោងទុក។

តាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តតាកែវបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តតាកែវរយៈពេល៩ខែ ឆ្នាំ២០២០កើតឡើង ៥៣លើក លើ៨១លើក មានការថយចុះ ២៨លើក ស្មើនឹង​៣៤,៥៦ភាគរយ បណ្តាលឱ្យមនុស្សរងគ្រោះ ១០១នាក់ ស្រី៣៤នាក់ លើ១៥៧នាក់ ថយចុះ៥៦នាក់ ស្មើនឹង​៣៥,៦៦ភាគរយ ស្លាប់៣៦នាក់ លើ៥០នាក់​ ថយចុះ១៤នាក់ ស្មើនឹង​២៨ភាគរយ ​នឹងខូចខាតមធ្យោបាយសរុប ១០៣គ្រឿង លើ១៦៣គ្រឿង ដែលក្នុងនោះរថយន្តធុនធំ៩គ្រឿង រថយន្តធុនតូចចំនួន៤៣គ្រឿង ម៉ូតូចំនួន​៥៣គ្រឿង និងយាន្តផ្សេងៗទៀតចំនួន៣គ្រឿង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com