ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ => នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។ => គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ => រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី(ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ២០២៤ -២០២៨) => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ => រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ => លោកជំទាវ ឌិត នីតា ៖ រយៈពេល ៣០ឆ្នាំមកហើយ ដែលស្ថានីយវិទ្យុ និងទូរទស្សន៍ អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ => បងប្អូនក្រុមវាលទី២១ (ភូមិបាលខណ្ឌដង្កោ)​ ចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
0

អភិបាលរាជធានីភ្នំពេញ​ ស្នើម្ចា​ស់​បុរីទាំងអស់ឱ្យផ្តល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាព ដើម្បីពង្រឹងកិច្ចសហការជាមួយគ្នាឱ្យបានល្អ ក្នុងកា​រ​ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល​នៃគណអភិបាលរាជធានីភ្នំពេញ​ ស្នើម្ចា​ស់​បុរីទាំងអស់ឱ្យផ្តល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាព ដើម្បីពង្រឹងកិច្ចសហការជាមួយគ្នាឱ្យបានល្អ ក្នុងកា​រ​ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ចាប់ពីពេលនេះទៅ​ គ្រប់បុរី ខុនដូទាំងអស់នៅរាជធានីភ្នំពេញ ត្រូវតែបំពាក់កាមេរ៉ាសុវត្ថិភាព និងមានប្រព័ន្ធសន្តិសុខសុវត្ថិភាព ដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ។ ឯកឧត្តម ឃួង ស្រេង ចង់​ឱ្យ​ម្ចាស់បុរីទាំងអស់ត្រូវភ្ជាប់ប្រព័ន្ធផ្តល់ទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពនេះ ភ្ជាប់ទៅមជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវបានត្រួតពិនិត្យជាប្រចាំដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីងាយស្រួលក្នុងការចុះអន្តរាគមន៍នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។ ឯកឧត្តមបានសន្យាថា រាល់ទិន្នន័យដែលភ្ជាប់​មកស្នងការដ្ឋានរាជធានីភ្នំពេញ នឹងរក្សាការសម្ងាត់ នឹងមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពនេះ ទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។
ឯកឧត្តមបន្តថា ការពង្រឹងកិច្ចសហការរវាងម្ចាស់បុរី និងសមត្ថកិច្ចនេះ គឺដើម្បីអាចរាយការណ៍អោ​យគ្នាទៅវិញទៅមកនៅពេលមានករណីមិនប្រក្រតីណាមួយកើតឡើង ដែលអោយសមត្ថកិច្ចអាចធ្វើអន្តរាគមន៍ជួយដោះស្រាយបានទាន់ពេលវេលា។ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានសំណង់បុរីជាច្រើន ហើយមានលក្ខណៈរស់នៅដាច់ដោយឡែក ហើយកន្លែងខ្លះមានភាពស្មុគស្មាញងាយកើតឡើងនូវបទល្មើសនានាមួយចំនួនដែលទាមទារឲ្យភាគីទាំង២ មានកិច្ចសហការជាមួយគ្នាទ្វេដង ដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានគាំទ្រចំពោះយន្តការទាំងនេះដែលធានាបានសន្តិសុខសុវត្ថិភាពជូនអ្នកស្នាក់នៅ។ ក្រៅពីនេះឯកឧត្តមចង់ឱ្យម្ចាស់បុរី ខុនដូ ត្រូវមានការបំពាក់ប្រព័ន្ធការពារសុវត្ថិភាពបន្ថែមទៀត ដូចជាត្រៀមបង្ការពន្លត់អគ្គីភ័យ ឬរថយន្តពន្លត់អគ្គីភ័យ មានប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ ២៤ម៉ោងលើ២៤ម៉ោង មានច្រកចេញចូលត្រឹមត្រូវ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ត្រូវមានសន្តិសុខយាមកាមជាដើម។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានបុរីចំនួន១៤៩ទីតាំង និង ខុនដូចំនួន១៣៧ទីតាំង​ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com