ខេត្តតាកែវ ៖ ដោយមានការរាយការណ៍ផ្ទាល់ពីបងប្អូនប្រជា ពលរដ្ឋ ភ្លាមនោះដោយមិនបង្អង់យូរកម្លាំងជំនាញរបស់អធិ ការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ចុះធ្វើការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿង ញៀន នៅចំណុច ភូមិហនុមាន ឃុំក្រាំធ្នង់ ស្រុកបាទី ខេត្តតាកែវ ដោយឃាត់ខ្លួនបាន ០៤ នាក់ ។
ក្នុងហេតុការចុះធ្វើការ បង្គ្រាបករណីមុខសញ្ញាជួញដូរគ្រឿងញៀនខាងលើនេះ កម្លាំងរបស់អធិការដ្ឋាននគរ បាលស្រុកបាទី ឃាត់បានមុខសញ្ញាចំនួន៤ នាក់ ក្នុងនោះទី ១ / មានឈ្មោះ មុត នាង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មាន ទីលំនៅ ភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ ដកហូតបានម្សៅក្រាមពណ៌ស ៦ កញ្ចប់តូច ដាវ ១ដើម កាំបិត ១មួយ ដែកកេ១ ឧបករណ៍ជក់ និងថង់វេចខ្ចប់មួយ ចំនួន ទី ២/ ឈ្មោះ ហេង សុវណ្ណវិសិទ្ធិ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំជាមួយគ្នា ជាអ្នកប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដកហូតបានម៉ូតូ ០១គ្រឿង ទី ៣/ឈ្មោះ ផាន ថេត ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទី លំនៅភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ជាអ្នកប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងទី៤/មាន ឈ្មោះ មុត ពិសិដ្ឋ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ជាអ្នកប្រើប្រាស់សារធាតុញៀនខុស ច្បាប់។
បច្ចុប្បន្ន មុខសញ្ញាជួញដូរ និងប្រើប្រាស់សាធាតុញៀនដោយខុសច្បាប់ទាំង៤ នាក់ខាងលើនេះ ត្រូវកម្លាំងជំនាញនៃអធិកាដ្ឋាននគរបាលស្រុកបាទី កំពុងកសាងសំណុំរឿងបញ្ជូនបន្ត មកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕