ខេត្តកណ្តាល ៖ នាថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង ស្តីពី អាជីវកម្មកំពង់ចម្លងកោះតេជោ-គគីរធំ ឆ្លើយតបទៅនឹង ការផ្សព្វផ្សាយតាមរយៈគណនីបណ្តាញសង្គមFacebook ឈ្មោះ KH Plus News ។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ការអធិប្បាយ និងការផ្សព្វផ្សាយដោយ គណនីបណ្តាញសង្គមFacebook ឈ្មោះ KH Plus News មិនឆ្លុះបញ្ចាំងពីការពិតទាំងស្រុង និងមិនស្របតាមលិខិតបទដ្ឋានគតិយុត្តិដែលបាននឹងកំពុងអនុវត្ត។
0
រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីជូនដំណឹងស្តីពីអាជីវកម្មកំពង់ចម្លងកោះតេជោ-គគីរធំ ឆ្លើយតបទៅនឹង ការអធិប្បាយ និងការផ្សព្វផ្សាយតាមរយៈគណនីបណ្តាញសង្គមFacebook ឈ្មោះ KH Plus News
Filed in: ព័ត៌មានជាតិ