នារសៀលថ្ងៃច័ន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩ លោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុកបន្ទាយមាស និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងសាងសង់អគាររដ្ឋបាលស្រុកបន្ទាយមាស បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាព សាងសង់អគាររដ្ឋបាលស្រុកបន្ទាយមាស ឃើញថាការសាងសង់រហូតមកទល់ពេលនេះ អគារដ្ឋបាលស្រុក សម្រេចបានប្រមាណជា ៣០% ។
លោកអភិបាលស្រុកក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការសាងសង់ ដោយសារការសាងសង់បានអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ។ ទន្ទឹមនឹងនេះផងដែរ លោកអភិបាល ស្រុកក៏បានសំណេះសំណាលសួរសុខទុក្ខដល់កម្មករ ដែលកំពុងសាងសង់អគាររដ្ឋបាលស្រុក និងបានឧបត្ថម្ភជាសម្ភារៈមួយចំនួនរួមមាន ទឹកផ្លែឈើ ២កេះ ទឹកត្រី ៣យួរ និងទឹកស៊ីអ៊ីវ ៣យួរ ៕