ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជប៉ុនផ្តល់ជំនួយឥតសំណងជាគ្រឿងចក្រដល់ រាជរដ្ឋាភិបាលកម្ពុជាយកទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវអាទិភាពនានា

រដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម បានផ្តល់ជំនួយឥតសំណងជាគ្រឿងចក្រសា​ងសង់ផ្លូវដល់​រាជ​រ​ដ្ឋា​ភិបាលកម្ពុជាយកទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវអាទិភាពនានា ពិសេសផ្លូវដែលទទួលរងនូវ​ការខូចខាតខ្លាំង​ដោ​យ​កត្តាផ្សេងៗ រួមមានការដឹកលើសទម្ងន់កំណត់ និងគម្រោងស្ថាបនាផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប។
ថ្លែងក្នុងពិធីប្រគល់ និងទទួលគ្រឿងចក្រសាងសង់ផ្លូវប្រភេទ stabilizer នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម M​I​​​K​AMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា សង្ឃឹមថា ជំនួយឥតសំណងជាគ្រឿងចក្រនេះ នឹងចូលរួម​ចំណែ​ក​ស្តា​​រ និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍ​ស​ង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រ និងផ្តល់នូវជំនួយឥតសំណងសម្រាប់ការសាងសង់ ស្ពារ និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ឯកឧត្តម​បញ្ជាក់​ថា​ «តាមរយៈឯកឧត្តមMIKAMI Masahiro ជូនចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាល បានជួយឧបត្ថម្ភគាំទ្រជាស្មារតី បច្ចេកទេស ឥណទានកម្ចីសម្បទាន និងបានផ្តល់នូវជំនួយឥតសំណ​ងជាបន្តបន្ទាប់សម្រាប់​ការសាងសង់ ស្ពារ និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន សំខាន់ៗជាច្រើនកន្លែង និងកំពង់ផែអន្តរជាតិ​សម្រាប់ជួយ​ស​ម្រួ​លដល់ចរាចរដឹកជញ្ជូននៅទូទាំងប្រទេ​សកម្ពុជា សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងកាត់ប​ន្ថយភា​ព​ក្រី​​​ក្ររបស់ប្រជាជនកម្ពុជា»។
តាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន ជប៉ុនបានផ្តល់ជំនួយ​ឥ​ត​សំ​ណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធគន្លឹះជាច្រើននៅ​កម្ពុ​ជា​​​​។ ឯកឧត្តម អះអាងថា ចំពោះវិស័យសាធារណការ និងដឹកជញ្ជូន ជប៉ុនបានផ្តល់ហិរញ្ញ​ប្បទាន​សម្បទា​នជា​ជំនួ​យ​ឥតសំ​ណ​​ងសម្រាប់ស្តារ និងសាងសង់ផ្លូវចំនួន៣ខ្សែ រួមមាន៖ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ១ ប្រវែងសរុបជាង​២​៥​៤​គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ១៨៩,១លានដុល្លារអាមេរិក។ ចំណែកស្ពានធំៗ មានដូចជា៖ ស្ពានគីហ្សូណា ស្ពា​​​នត្សឹបាសា ប្រវែងសរុប៣.៥៧៥ម៉ែត្រ ចំណាយថវិកាប្រមាណ១៨៦លានដុល្លារ និងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប១.០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ៣០លានដុល្លារ។ ឯកឧត្តម បានបន្តថា បច្ចុ​ប្ប​​ន្ន ជប៉ុនកំពុងតែផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ដែ​ល​សា​ងសង់ស្ពានចំនួន៧ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ចំណាយថវិកាប្រមាណ៣៥លានដុល្លារអាមេរិក ខណៈផ្លូវជាតិលេ​ខ​៥ ដែលមានប្រវែង៣៦៦គីឡូម៉ែត្រ បាននិងកំពុងសាងសង់ ក្រោមឥណទានសម្បទានពីរដ្ឋាភិ​បាលជប៉ុនក្នុងទំហំថវិកាប្រមា​ណ៥០០លានដុល្លារ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com