ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រថយន្ត​ដឹក​ថ្ម​ ១​គ្រឿង​ បាន​បុក​រថយន្ត ​ចំនួន​ ២​គ្រឿង​ទៀត​ ដែល​បើកបរ​ទិស​ដៅ​ស្របគ្នា​ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់ មុខ​រោងចក្រ​ក្រោ​ន​ ខេត្ត​ព្រះ​សីហ​នុ

ខេត្ត​ព្រះ​សីហ​នុ​៖​ រថយន្ត​ដឹក​ថ្ម​ ១​គ្រឿង​ បាន​បុក​រថយន្ត ​ចំនួន​ ២​គ្រឿង​ទៀត​ ដែល​បើកបរ​ទិស​ដៅ​ស្របគ្នា​ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់​ កាលពី​វេលា ​ម៉ោង​ ០៩ៈ១០​នាទី​ព្រឹក​ ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៩​ លើ​ផ្លូវជាតិ​លេខ​៤​ មុខ​រោងចក្រ​ក្រោ​ន​ជិត​ផ្លូវ​ចូល​សាលា​ សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​៖​ ជន​រង​គ្រោះ​ទាំង​២​នាក់​រួម​មាន​ ១/​ ឈ្មោះ​ ណៃ​ ចិន្ដា​ ភេទ​ ប្រុស​ អាយុ​ ១៥​ឆ្នាំ​ មុខរបរ​ កម្មករ​ មាន​ទីលំនៅ​ ស្រុក​ទឹ​ក​ឈូ​ ខេត្តកំពត​ ។​ ២/​ ឈ្មោះ​ លិ​ ប៊ុ​ន​ថេ​ង​ ភេទ​ ប្រុស​ អាយុ​ ១៩​ឆ្នាំ​ មុខរបរ​ កម្មករ​ មាន​ទីលំនៅ​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ត​ ។​ (​នាក់​ទាំង​២​ជា​អ្នក​រួម​ដំណើរ​លើ​រថយន្ត​TA​COMA)​ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​ ។​

គ្រោះថ្នាក់​ចរាចរណ៍​នេះ​មួយ​កើតឡើង​ បង្ក​ដោយ​រថយន្ត​ដឹក​ថ្ម​ ១​គ្រឿង​ម៉ាក​ HYUNDAI​ ពណ៌​ស​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​ 3D-0778​ របស់​ក្រុមហ៊ុន​ អ្នកបើកបរ​មិន​ស្គា​ល់​​អត្តសញ្ញាណ​ មាន​ទិស​ដៅ​ពី​ភ្នំពេញ​ មក​ខេត្ត​ព្រះ​សីហ​នុ​ លុះដល់​ចំណុច​ខាងលើ​បាន​បុក​រថយន្តពី​ខាងក្រោយ​​ចំនួន​ ២​គ្រឿង​ទិស​ដៅ​ស្របគ្នា​ ១.​ម៉ាក​TACOMA​ ព​ណ៌​​​ស​ ផ្លា​ក​លេខ​ព្រះ​សីហ​នុ​2A-4838​ អ្នកបើកបរ​ឈ្មោះ​ ឈុ​ន​ ចេ​ង​ ភេទ​ ប្រុស​ អាយុ​ ៥៥​ឆ្នាំ​ មុខរបរ​សិប្បកម្ម​កាត់​កញ្ចក់​ មាន​ទីលំនៅ​ភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុង​/​ខេត្ត​ព្រះ​​សីហ​នុ​ អ្នក​រួម​ដំណើរ​ចំនួន​ ២​នាក់​ អង្គុយ​ខាងក្រោយ​ ។​ ២.ម៉ាក​ IZUZU​ ពណ៌​ខៀវ​ ផ្លា​ក​លេខ​ព្រះ​សីហ​នុ​2A-8409​ ដឹក​ទឹក​សុទ្ធ​ឈ្មោះ​ ចន្ទ​រះ​ អ្នកបើកបរ​ ឈ្មោះ​ សឿ​​ ភេទ​ ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ មុខរបរ​កម្មករ​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គា​ ឃុំ​ជើងគោ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​បច្ចុប្បន្នសមត្ថកិច្ចបាននាំយក វត្ថុ​តាង​រថយន្ត​ចំនួន​ ៣​គ្រឿង​ស្ទូច​យក​ចេញ​សំរួល​ចរាចរណ៍​ ហើយ​យក​មក​រក្សា​ទុក​នៅ​ការិ​យា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​  ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com