រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទទួលជួប ឯកឧត្តម ប៉ាក់ ហឿងឃ្យុង (H.E. Mr. Park Heung-Kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ទើបតែងតំាងថ្មីប្រចំាព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង បានជម្រាប ជូនសម្តេច ពីសំណើរដំណើរទស្សនកិច្ចរបស់ឯកឧត្តម ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកកាន់ ព្រះរាជាណាចក្រកម្ពុជា នាដើមខែវិច្ឆិកា ខាងមុខនេះ ដើម្បីពង្រឹងពង្រីក បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា ប្រទេសទំាងពីរឲ្យកាន់រឹងមាំឡើង។