រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Claire Conan តំណាងកម្មវិធីអង្គការស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃភាពជាដៃគូររវាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងអង្គការ WFP ។