ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល បានរៀបចំ ពិធីចុះហត្ថលេខាលើផែនការរុករក ជីកលើកធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី១៩ រដូវប្រាំងឆ្នាំ២០១៩-២០២០ ក្រោមអធិបតីភាពឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានគណៈកម្មការជំនាញខេត្តកណ្តាល និងឯកឧត្តមឧត្តមសេនីយ៍ត្រី ដន ថាញស្វឹនមេបញ្ជាការរងនយោបាយ និងជាប្រធានគណះចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ។ ពិធីនេះមានការអញ្ជើញចូលរួម ឯកឧត្តម ឧត្តមសេនីយ៍ទោ មុំ សុភាព មេបញ្ជាការងយោធភូមិភាគពិសេស ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកគោលដៅ ៕