រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ នៅក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស ដឹកនាំបវរកញ្ញា MISS GRAND CAMBODIA 2020 ចូលជួបសម្តែងការគួរសម និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ដែលជានិច្ចកាលតែងតែគាំទ្រ ផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារ ដើម្បីឱ្យដំណើរការរៀបចំការប្រកួតជ្រើសរើសកញ្ញាឯកកម្ពុជាដំណើរការទៅយ៉ាងល្អ ហើយកញ្ញាឯក ១រូប ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់ទៅចូលរួមប្រកួតប្រជែងបវរកញ្ញាអន្តរជាតិ MISS GRAND International នាឆ្នាំ២០២១ ខាងមុខនេះ។
0
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស ដឹកនាំបវរកញ្ញា MISS GRAND CAMBODIA 2020 ចូលជួបសម្តែងការគួរសម និងគោរពថ្លែងអំណរគុណ
Filed in: ព័ត៌មានជាតិ