ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តត្បូងឃ្មុំ ប្រលែងកូនត្រីចម្រុះជាង១ម៉ឺនក្បាល ចូលបឹងធម្មជាតិ ត្រពាំងកំពែង សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកកូនត្រីចម្រុះជាង១មុឺនក្បាល ប្រលែងចូលបឹងត្រពាំងកំពែង ស្ថិតក្នុងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ពិធីប្រលែងកូនត្រីនេះ ក្រោមការរៀបចំដោយរដ្ឋបាលខេត្ត សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរស្រុកតំបែរ ដោយមានការចូលរួមពីគណៈអភិបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា វាជារឿងដែលល្អបំផុតដែលតាមបណ្តាស្រុកនានាក្នុងខេត្តត្បូងឃ្មុំ មានបឹងធម្មជាតិជាច្រើន ហើយបឹងទាំងនោះជាប្រភពផ្តល់ផលប្រយោជន៍ដល់ប្រជាជនយ៉ាងសំខាន់ ដូចជាប្រភពទឹក និងត្រី ជាដើម។
ដូចនេះយើងត្រូវរួមគ្នាថែរក្សា ការពារ ដោយមិនត្រូវឲ្យជនខិលខូច រំលោភយក ឬ ប្រើប្រាស់ឧបករនេសាទខុសច្បាប់ដូចជាឆក់ជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់ត្រីគ្រប់ប្រភេទជាដាច់ខាត ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាធនធានធម្មជាតិ ដូចជាត្រីជាដើម ដោយមិនត្រូវប្រើប្រាស់ ឧបករនេសាទ ខុសច្បាប់នានា ដែលធ្វើឲ្យត្រីហិនហោច និងដាច់ពូជទៅថ្ងៃអនាគត ជាប្រភពអាហារសំខាន់សម្រាប់កូនចៅយើងជំនាន់ក្រោយ។

ជាមួយគ្នានោះឯកឧត្តមបណ្ឌិត ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតនៃគ្រោះមហន្តរាយធម្មជាតិ ដែលកើតមានឡើងជាយថាហេតុ ហើយក៏ត្រូវ រស់នៅមានអនាម័យជានិច្ច ដើម្បីរួមគ្នាការពារជំងឺឆ្លងផ្សេងៗ ពិសេសជំងឺកូវីដ១៩។

បន្ទាប់ពីប្រលែងកូនត្រីចូលបឹងត្រពាំងកំពែងរួចមក ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានបន្តអញ្ជើញទៅពិនិត្យមើលការចិញ្ចឹមមាន់យកពង និង ភ្ញាស់កូនលក់របស់ប្រជាពលរដ្ឋក្នុងឃុំ ត្រពាំងព្រីង ក្នុងស្រុកតំបែរផងដែរ ដើម្បីជាការលើកទឹកចិត្ត ដល់ប្រជាកសិករ ដែលចាប់អាជីពនៅនឹងសហគមន៍ខ្លួន ដែលជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩ ជាជៀងការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅឆ្ងាយផ្ទះឆ្ងាយគ្រួសារ។

បើតាមរបាយការណ៍របស់លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ បានឲ្យដឹងថា បឹងត្រពាំងកំពែង មានទំហំជាង១ហិកតា ស្ថិតក្នុងសហគមន៍ព្រៃកំពែង មានផ្ទៃដីសរុបចំនួន៣២ហិកតា ដែល ប្រជាពលរដ្ឋបានថែរក្សាទុក សម្រាប់ជាផលប្រយោជន៍សាធារណៈ ខណៈតំបន់នេះក៏ជាតំបន់ស័ក្តិសិទ្ធិ ដែលប្រជាពល រដ្ឋមានជំនឿផងដែរ ។ ជាមួយនឹងព្រៃឈើជាច្រើនប្រភេទ ក៏មានសត្វមួយចំនួនរស់នៅដូចជា ពស់ ស្វា កុក ជាដើម ។ល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com