ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...!
0

ក្រសួងអប់រំយុវជន និងកីឡា ត្រៀមសាងសង់កន្លែងលាងដៃឱ្យបានគ្រប់គ្រឹះស្ថានសិក្សា នៅទូទាំងប្រទេស ដើម្បីធានាបាននូវសុវត្ថិភាព សុខភាពសិស្សានុសិស្សក្នុងកំឡុងពេលវិបត្តិកូវីដ-១៩ និងបង្ការការឆ្លងពីជំងឺផ្សេងៗ

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា ត្រៀមសាងសង់កន្លែងលាងដៃឱ្យបានគ្រប់គ្រឹះស្ថានសិក្សា នៅទូទាំងប្រទេស ដើម្បីធានាបាននូវសុវត្ថិភាព សុខភាពសិស្សានុសិស្សក្នុងកំឡុងពេលវិបត្តិកូវីដ-១៩ និងបង្ការការឆ្លងពីជំងឺផ្សេងៗទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ សាលាមួយចំនួនបានបើកដំណើរការឡើងវិញ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាមានសភាពធូរស្រាល ដោយអ្នកឆ្លងបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់។ តែទោះបីជាយ៉ាងនេះក្តី ក្រសួងនឹងត្រៀមសាងសង់កន្លែងលាងដៃ នៅតាមគ្រឹះស្ថានសិក្សាទាំងអស់នៅទូទាំងប្រទេស ដើម្បីធានា សុវត្ថិភាពសុខភាពដល់សិស្សានុសិស្ស ពីជំងឺឆ្លងផ្សេងៗ ជាពិសេសជម្ងឺកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ចំពោះការសាងសង់កន្លែងលាងដៃនេះ គឺក្រសួងមិនទាន់មាន ថវិកាគ្រប់គ្រាន់នៅឡើយទេ។ ហេតុដូច្នេះក្រសួងសូមអំពាវនាវ ដល់មាតាបិតា ឬអាណាព្យាបាលសិស្សទាំងអស់ចូលរូម ជាថវិកាមួយចំនួន ដើម្បីទ្រទ្រង់ដល់ការសាងសង់នៅពេលខាងមុខនេះ។
ឯកឧត្តម​បញ្ជាក់​ថា​  ក្រសួងអប់រំយុវជន និងកីឡា បានសុំឱ្យសាលាទាំងអស់ សាលារដ្ឋទាំងអស់ បង្កើតជាគណៈកម្មការគ្រប់គ្រង សាលារៀន ដោយមានការចូលរួមពីមាតា បិតា អ្នកអាណាព្យាបាល ក៏ដូចជាសិស្ស និងអាជ្ញាធរមូលដ្ឋាន គឺដើម្បីជួយ ទ្រទ្រង់សាលា ដោយសារសាលានឹងទទួលបានថវិកាបន្ថែម តែប្រហែលជាមិនគ្រប់គ្រាន់ទេ សម្រាប់ការធានានូវស្ដង់ដារសុវត្ថិភាពអនាម័យផ្សេងៗ ពីព្រោះថាសាលាត្រូវសាងសង់កន្លែងលាងដៃ និងរកថវិកាបន្ថែម សម្រាប់សាងសង់ កន្លែងលាងដៃ ដែលមានទឹក មានសាប៊ូ។ហើយការបែងចែកទៅតាមក្រុមតូចនេះៗ នឹងធ្វើឱ្យការរៀនសូត្រ នៅសាលានេះ ត្រូវការធនធានបន្ថែមទៀត។ដូច្នេះយើងសង្ឃឹមថា មាតាបិតានឹងចូលរួមជួយគាំទ្រសាលា ដើម្បីឱ្យសាលាហ្នឹង មានធនធានគ្រប់គ្រាន់ក្នុងគោលដៅធានា នូវសុវត្ថិភាពនិងការរៀនសូត្រផង និងគោលដៅទទួលបាននូវការអប់រំបន្ថែមផង។
ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងអប់រំយុវជននិងកីឡា ក៏បានក្រើនរំឭកដល់គណៈគ្រប់គ្រងសាលារៀនទាំងអស់ ត្រូវបន្តការយកចិត្ត ទុកដាក់ អនុវត្តន៍នូវវិធានសុខាភិបាល ពិសេសត្រូវចាត់តាំងគ្រូ និងសិស្សមួយចំនួនពិនិត្យ និងអប់រំណែនាំដល់សិស្ស ក្នុងសាលា ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយការពាក់ម៉ាស់ វាស់កម្ដៅ និងសម្អាតដៃជាប្រចាំដោយប្រើសាប៊ូ ឬ អាល់កុល៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com