ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលស្ដីពីផែនការអភិវឌ្ឍន៍៥ ឆ្នាំ២០២០-​២០​២​៤ និងវេទិកាពិគ្រោះយោបល់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល​២០​២១-២០២៣

ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម រិន វិរៈ រដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលស្ដីពីផែនការអភិវឌ្ឍន៍៥ ឆ្នាំ២០២០-២០២៤ និងវេទិកាពិគ្រោះយោបល់ដំណើ​រ​កា​រកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ទំនិញប្រើប្រាស់ ដល់មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត អភិបាល/អភិបាលរង ស្រុក/ក្រុងទាំង៧ទូទាំងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ដើម្បីសម្រេចឲ្យបានជោគជ័យនូវភារកិច្ចរបស់ខ្លួន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ធានាបាននូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយ និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រដ្ឋបាលខេត្តបានលើកទិសដៅជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ ដោយផ្ដល់ជាអាទិភាពលើវិស័យសំខាន់ៗ រួមមាន៖ វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ ដោយឡែក ថវិការក្នុងអភិវឌ្ឍខេត្តត្បូងឃ្មុំ មាន២ចំណុចសំខាន់គឺ៖ ១.ថវិការាជរដ្ឋាភិបាលកម្ពុជា ដែលតាមរយៈរដ្ឋបាលខេត្ត ២. ថវិកាបានមកពីចំណូលរបស់រដ្ឋបាលខេត្តផ្ទាល់ និងអង្គការ សមាគមន៍ ដៃគូអភិវឌ្ឍក្នុងខេត្ត ជាផែនការធ្វើយ៉ាងណាបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត អោយមានការកើនឡើង។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ការគណនាផលិតផលក្នុងស្រុកសរុប និង សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់សម្រាប់ខេត្ត គឺជាគោលដៅសំខាន់មួយដែលរដ្ឋបាលខេត្តបានរង់ចាំជាយូរមកហើយ ដែលទិន្នន័យនេះ ខេត្តបានដឹងអំពីចំណូលរបស់ខេត្ត ចំណូលសម្រាប់មនុស្សម្នាក់ក្នុងខេត្ត កាវាស់វែងអតិផរណា ដែលជាទិន្នន័យមួយសម្រាប់ខេត្ត ធ្វើការទាក់ទាញអ្នកវិនិយោគទុន និង ការរៀបចំគោលនយោបាយផ្សេងៗនាថ្ងៃអនាគត ។

ជាមួយគ្នានោះដែរ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ បានលើកឡើងថា៖ ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តក្រុង ដែលយើងកំពុងបណ្តុះបណ្តាលនេះ តម្រូវឱ្យប្រមូលរៀបចំនិងចងក្រងរៀងរាល់ឆ្នាំ គឺជាសូចនាករម៉ាក្រូសេដ្ឋកិច្ច ដែលអាចឱ្យយើងវាស់វែងនិងវាយតម្លៃ ការប្រែប្រួលកំណើនសេដ្ឋកិច្ចក្នុងខេត្ត ធ្វើយ៉ាងអោយមានប្រសិទ្ធភាព។ ឯកឧត្តមបន្ថែមថា ក្រៅពីនេះយើងក៏អាចប្រើប្រាស់ស្ថិតិគណនេយ្យជាតិនិងសន្ទស្សន៍ថ្លៃថ្នាក់ខេត្ត ក្រុង សម្រាប់គណនាចំណូលខេត្ត ចំណូលសម្រាប់មនុស្សម្នាក់ សម្រាប់ធ្វើជាគោលនយោបាយពន្ធ និងគោលនយោ បាយអភិវឌ្ឍន៍តាមវិស័យ ដូចជា៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្មជាដើម។

ឯកឧត្តម រិន វីរៈ បានជំរុញដល់មន្ទីរ អង្គភាពទាំងអស់ ត្រូវបញ្ជួនទិន្និន័យមកមន្ទីរផែនការឲ្យបានត្រឹមត្រូវ និងសុក្រិត្យ ដើម្បីមន្ទីរផែនការបញ្ជួនទៅក្រសួងផែនការគណនាជូន ដើម្បីថ្នាក់ដឹកនាំនៅពេលទស្សនៈកិច្ចយកទៅជជែកនៅបណ្តាប្រទេសផ្សេងៗ ជៀសវាងមានភាពមិនត្រឹមត្រូវផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com