ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល! ខេត្តកណ្តាលទទួល ភ្ញៀវទេសចរជិត៥ម៉ឺននាក់ ក្នុងរយៈពេលឈប់សម្រាក៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក

ខេត្តកណ្ដាល​ ៖ រយៈពេល​ឈប់សម្រាក​៣​ថ្ងៃ ព្រះរាជ​ពិធី បុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ខេត្តកណ្តាល ទទួលភ្ញៀវ​ទេសចរ សរុប​ប្រមាណ ជិត​៥​ម៉ឺន​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ អន្តរជាតិ​ប្រមាណ​៦៥​នាក់ ដែល​កត្តា​នេះហើយ បាន​ជំរុញ​ឲ្យ​មាន កំណើន​ទេសចរណ៍ ក្នុងស្រុក​និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច របស់​កម្ពុជា​នៅតែ​បន្តដំណើរ​ទៅមុខ​ប្រកបដោយ​ភាព​វិជ្ជមាន​។​

​នេះ​ជា​ប្រសាសន៍ លើកឡើង​របស់​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល​ក្នុង​ពិធី​បិទ​ការប្រកួត​ប្រណាំងទូក​ខ្នាតតូច អបអរសាទរ​នៃ​ព្រះរាជ​ពិធី បុណ្យអុំទូក​បណ្ដែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក​នៅ​តំបន់​ស្កា​យ​លែ​ន 7NG ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល កាលពី​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា​ម្សិលមិញ​នេះ​។ ​ឯកឧត្តម អភិបាលខេត្ត គូសបញ្ជាក់ថា ៖​បើទោះបីជា​ឆ្នាំនេះ​ប្រទេស​កម្ពុជា បានសម្រេច​ផ្អាក​ការ ប្រារព្ធ​ពិធី​បុណ្យអុំទូក​បណ្តែតប្រ​ទីប អកអំបុក​សំពះ​ព្រះ​ខែ ដើម្បី​បញ្ចៀស​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​ជំនន់​ទឹកភ្លៀង​ក៏ដោយ ប៉ុន្តែ​ព្រះរាជ​ពិធីបុណ្យ ប្រពៃណី​យ​ជាតិ ដ៍​ធំ​មួយ​នេះ ប្រជាពលរដ្ឋ​យើង នៅតែ​បន្ត​ប្រពៃណី​យ ប្រារព្ធ​ធ្វើ នៅតាម​ទីវ​ត្ត​អារាម តាម​រមណីយដ្ឋាន​នានា​និង​នៅតាម​លំនៅដ្ឋាន​មិនដែល​អាក់ខាន​ឡើយ​។
ឯកឧត្តម​បានបញ្ជាក់​ទៀតថា​៖​ប្រសិនបើ និយាយ​អំពី​កីឡា​អុំទូក គឺ​យើង​មិនអាច​បំភ្លេច​បានឡើយ​ទូកង​សារាយ​តេ​ជោ​សែន​ជ័យ របស់​ខេត្តកណ្ដាល ដែល​ទទួលបាន​កិត្តិយស កេរ្តិ៍ឈ្មោះ​ជា​ទូក គូរ​ពិសេស មាន​ចំណាត់ថ្នាក់​បច្ចេកទេស ល្បឿន​លឿន​ជាងគេ​ទូទាំងប្រទេស ក្នុង​ឆ្នាំ ២០១៦ និង​ឆ្នាំ​បន្តបន្ទាប់​រហូតមកដល់​ឆ្នាំ ២០១៩ ហើ​យ​ទូកង​សារាយ​តេ​ជោ​សែន​ជ័យ ក៏​នៅតែ​ជា​ទូក​ដែល​ទទួលបាន ចំណាត់ថ្នាក់​លេខ​១ ក្នុ​ង​ផែន​ទូក​គូរ​ពិសេស​ដែលមាន​ចំណាត់ថ្នាក់ ល្បឿន​លឿន​ជាងគេ​។​

​លោក​ឧកញ៉ា ស្រី ចាន់ថន​អគ្គនាយក​ក្រុមហ៊ុន ជេ​ត​ស៍​គ្រុប និង​ជា​ស្ថាបនិក រមណីយដ្ឋាន ស្កា​យ​លែ​ន​(skyland) ឲ្យ​ដឹងថា​៖ ទូក​ខ្នាតតូច​ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត​មាន​ចំនួន​៣៨ ទូក ស្មើ​និង​១៩​គូរ​។​ឆ្លងកាត់​ការប្រកួត អស់​រយៈពេល ៥ ថ្ងៃ គណៈកម្មការ​រៀបចំ​កា​រ ប្រណាំងទូក​បានជ្រើសរើស​ប្រភេទ​ទូក ទទួលបាន​ជ​យ័​លា​ភី ដូចខាងក្រោម​៖

១-​ចំពោះ​ប្រភេទ​ខ្នាត​ទូក​បាយ ៖​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​ទូក​ឈ្មោះ បា​រ៉ុង​សែន​ជ័យ បារមី​ទួល​សំពៅ​, លេខ​២ បាន​ទៅលើ​ទូក ឈ្មោះ​មេ​ម៉ៅ​សែន​ជ័យ​បារមី​ទួល​ធំ ,​លេខ ៣ បាន​ទៅលើ​ទូក ឈ្មោះ​បុប្ផា​ខ្នោ​ការ ។​
២-​ចំពោះ​ប្រភេទ ទូក​ខ្នាត​អន្តរជាតិ ៖​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅលើ​ទូក​ឈ្មោះ ពេជ្រ​កុមារ​សែន​ជ័យ ,​លេខ​២ បាន​ទៅលើ​ទូក​ឈ្មោះ ពន្លឺ​ពេជ្រ​មានជ័យ​,​លេខ​៣ បាន​ទៅលើ​ទូក​ឈ្មោះ ក្រុង​នគរ​សែន​ជ័យ​បារមី​វត្ត​មាត់​ក្រសៈ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com