ខេត្តកំពត ៖ នាថ្ងៃអាទិត្យ ៨រោច ខែកត្ដិក ឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត តំណាងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត នាំយកអំណោយរបស់គណបក្សប្រជាជនកម្ពុជា ចែកជូនប្រជាជនចំនួន ៥៤គ្រួសារ រស់នៅឃុំស្រែជាខាងជើង និង ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់លោក នង ស៊ីម ប្រធានគណ:កម្មាធិការបក្សគណបក្សស្រុក និងឯកឧត្ដម ហៀក ម៉ា ប្រធានក្រុមការងារយុវជនគណបក្សជួយយុវជនគណបក្សស្រុកដងទង់ ព្រមទាំង ឯកឧត្ដម លោកទំទាវ លោក លោកស្រី ក្រុមការងារយុវជនគណបក្សខេត្ត ស្រុក ឃុំ គណបក្សមូលដ្ឋានឃុំ៕
សូមបញ្ជាក់ថា ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គ.ក មី ១កេះ ត្រីខ ១យួរ ទឹកត្រី១យួរប៊ីចេង១កញ្ចប់ ជែល១ដប និងថវិកាចំនួន ២០.០០០រៀល។