ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...!
0

ក្រសួងធនធានទឹក និងឧតុនិយម បានបើកយុទ្ធនាការស្ដារសំណង់ប្រព័ន្ធធារាសាស្ត្រឡើងវិញ នៅរាជធានី ខេត្តចំនួន០៩ ក្រោយពីមានការខូចខាតដោយជំនន់ទឹក

ក្រសួងធនធានទឹក និងឧតុនិយម បានបើកយុទ្ធនាការស្ដារសំណង់ប្រព័ន្ធធារាសាស្ត្រឡើងវិញ នៅរាជធានី ខេត្តចំនួ​ន០៩ ក្រោយពីមានការខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីបម្រើដល់វិស័យកសិកម្ម និងសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។

លោក មាស តារា អនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ការជួសជុលស្ដារប្រព័ន្ធធារាសាស្រ្តរាជធានីខេត្តចំនួន៩នេះ មាន៣៧ទីតាំង គឺបានចាប់ផ្ដើមធ្វើឡើងដោយមានការសហការពីក្រសួងធនធានទឹក រួមទាំងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាជួសជុលឱ្យបានរួចរាល់នាពេលខាងមុខនេះ។ លោកបានបន្តថា ចំពោះការស្ដារសំណង់ធារាសាស្ត្រឡើងវិញនេះ គឺដើម្បីជាប្រយោជន៍ក្នុងការទប់ទឹករក្សាទុក សម្រាប់បម្រើដល់វិស័យកសិកម្ម នារដូវប្រាំងខាងមុខផង និងពង្រឹងខ្នងទំនប់ឱ្យបានរឹងមាំ សម្រាប់សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រទាំងចំនួន៣៧ទីតាំង ដែលខូចខាតដោយជំនន់ទឹកភ្លៀងនៅរាជធានីខេត្តចំនួន៩នេះរួមមាន នៅខេត្តបន្ទាយមានជ័យ ចំនួន១០ទីតាំង រាជធានីភ្នំពេញចំនួន១ទីតាំង ខេត្តកំពង់ស្ពឺចំនួន៣ទីតាំង ខេត្តបាត់ដំបងចំនួន ៦ទីតាំង ខេត្តសៀមរាបចំនួន៨ទីតាំង ខេត្តឧត្តរមានជ័យ ចំនួន៣ទីតាំង ខេត្តពោធិ៍សាត់ចំនួន៣ទីតាំង ខេត្ត
កណ្តាលចំនួន២ទីតាំង និងខេត្តកំពង់ឆ្នាំងចំនួន១ទីតាំង។ ការខូចខាតនោះមាន ទំនប់បាក់ដាច់ មានប្រវែង ៥៥៦៣ម៉ែត្រ និងទំនប់ហូរច្រោះអស់ប្រវែងជាង ១ម៉ឺនម៉ែត្រ និងសំណ​ង់​ទំ​នប់មានចំនួន៧កន្លែង ប្រឡាយបាក់ដាច់សរុបប្រវែងជាង២ម៉ឺនម៉ែត្រ និងប្រឡាយហូរច្រោះមានប្រវែងជាង៣ម៉ឺនម៉ែត្រ និងសំណង់ប្រឡាយមានចំនួន ១២កន្លែង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com