រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងភេវរកម្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែតុលា វេលាម៉ោង១៤ៈ០០ នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធបទល្មើសរួមគំនិតក្បត់ប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងឆ្នាំ២០១៩ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៨០៤ «ម» ដ.ច.ន ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ របស់លោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ។
ស្ត្រីរូបនេះ ត្រូវបានចាប់ខ្លួននៅចំណុចនៅផ្ទះលេខ៥៧z ផ្លូវលេខ១៥០ ក្រុមទី៣១ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ស្ត្រីរូបនេះ មានឈ្មោះ ទិត្យ សុផាត ភេទស្រី អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៥៧z ផ្លូវ លេខ១៥០ ក្រុមទី៣១ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។ មុខរបរបច្ចុប្បន្ន លក់ដូរនៅផ្ទះ (លក់កាហ្វេ និងលក់ចាប់ហួយ) ជាអតីតចៅសង្កាត់រងទី១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ៕