ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

លោកជំទាវ ហ៊ុន កុសនី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអប់រំកូនចៅ ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត កុំឲ្យចាញ់បោកកលល្បិចជនខិលខូចមួយចំនួន ក្នុងការចំណាកស្រុកដោយប្រថុយប្រថាន និងខុសច្បាប់

ខេត្តកណ្តាល ៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអប់រំកូនចៅ ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត កុំឲ្យចាញ់បោកកលល្បិចជនខិលខូចមួយចំនួន ក្នុងការចំណាកស្រុកដោយប្រថុយប្រថាន និងខុសច្បាប់ ដែលជាមូលហេតុធ្វើឲ្យពួកគាត់ងាយធ្លាក់ទៅក្នុងស្ថានភាពនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ និងកម្លាំងពលកម្ម ជាពិសេសត្រូវប្រុងប្រយ័ត្ន ចំពោះឆ្លងរាលដាលនៃ ជំងឺរលាកផ្លូវដង្ហើម កូវីដ ១៩។

លោកជំទាវបានមានប្រសាសន៍ដូច្នេះ នៅក្នុងវេទិកាផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ផលប៉ះពាល់នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុង ឃុំឈើខ្មៅស្រុកកោះធំ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងខេត្តកណ្ដាល លោកស្រីអភិបាលរងស្រុក មន្ទីរពាក់ព័ន្ធ ប្រជាពលរដ្ឋ និងពលករ ពលការិនីជាង ៦០ នាក់។

លោកជំទាវបានបញ្ជាក់ថា បច្ចុប្បន្ននេះជនល្មើសកាន់តែមានល្បិចកលខ្ពស់ ហើយរូបភាព នៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទតែប៉ុណ្ណោះទេ គឺថែមទាំងមានជួញដូរសិរីរាង្គ បទល្មើសរត់ពន្ធ ជួញដូរទារកឆ្លងដែន ជាពិសេស គឺការពរពោះជំនួស ដែលអំពើនេះគឺជារឿងដែលអមនុស្សធម៌បំផុត ដែលបញ្ហាទាំងនេះគឺតម្រូវឲ្យ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែដាក់វិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលរងខេត្ត បានធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋ និងកម្មករកម្មការិនី ទាំងអស់ថា ការធ្វើចំណាកស្រុក ឆ្លងដែនដោយគ្មានឯកសារផ្លូវច្បាប់ត្រឹមត្រូវ បានធ្វើឲ្យពលករទាំងនោះ ត្រូវបានទទួលរងការកេងប្រវ័ញ្ចគ្រប់រូបភាព ដូចជាទទួលរងគ្រោះដោយការចាប់ឃាត់ខ្លួនដាក់ពន្ធនាគារ ការផាកពិន័យ ការចាប់បញ្ជូនត្រឡប់ ការមិនផ្ដល់ប្រាក់កម្រៃពលកម្មពេញលេញ ការបញ្ជូនបន្តទៅធ្វើការពីកន្លែងមួយទៅកន្លែងមួយ ឬនៅឆ្ងាយដែលមិនអាចទំនាក់ទំនងទៅគ្រួសារបាន មានការដកហូតអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ការធ្វើទារុណកម្មរហូតបាត់បង់ជីវិតក៏មាន។

លោកជំទាវបានធ្វើពន្យល់បន្តថា ដើម្បីធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ គឺពលករពលការនីត្រូវមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ ហើយត្រូវទៅជួបជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធ ពីព្រោះកន្លែងនោះអាចជួយអ្នករកការងារ និងអាចជួយចុះឈ្មោះអ្នកជាមួយក្រុមហ៊ុនជ្រើសរើសពលករដែលស្របច្បាប់ ដែលទទួលស្គាល់ដោយក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវមានលិខិតឆ្លងដែន និងមានឯកសារពាក់ព័ន្ធនានា។

លោកស្រី ទេស សុភាព អភិបាលរងស្រុកកោះធំ បានឲ្យដឹងថា ស្រុកកោះធំមានអ្នកចំណាកស្រុក ទៅក្រៅប្រទេសមានចំនួន ៩៧១នាក់ស្រី ៤៩២នាក់។ និងត្រឡប់ចូលស្រុកវិញ ២៧នាក់ មកពីប្រទេស ចិន កូរ៉េ ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រទេសភីលីពីន ដោយបានឆ្លងកាត់ការដាក់តាមមណ្ឌលចត្តាឡីស័កចំនួន១៤ថ្ងៃមុន និងអនុញ្ញាតអោយទៅជួបជុំជាមួយក្រុមគ្រួសារវិញ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com