ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាស្រុកកំពង់ត្របែក ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្របែក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកស្រូវពូជ និងគ្រាប់ពូជបន្លែ ជូនប្រជាពលរដ្ឋដែលមានការខ្វះខាតក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ចំនួន ៧៣៦គ្រួសារ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលក្នុងមួយគ្រួសារៗ ទទូលបានស្រូវពូជ ១០០គីឡូក្រាម និងគ្រាប់ពូជបន្លែ ៤មុខ ។