ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...!
0

សាខាកាកបាទក្រហមខេត្តកណ្ដាល ទទួលអំណោយ និងថ្លែងអំណរគុណ ក្រុមហ៊ុន KITHCHANTHA INVESTMENST Co,.Ltd

ខេត្ត​កណ្ដាល​ ៖ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​ឧកញ៉ា គិត ចាន់ថា អគ្គនាយក​ក្រុមហ៊ុន KITHCHANTHA INVESTMENST Co,.Ltd លោកជំទាវ ចាន់ គ​ន្ធា លោកជំទាវ ទិ​ត សុខុម លោកស្រី ផង់ ស្រីមុំ លោកស្រី ចាយ ចិន្តា​មុន្នី និង លោកស្រី យស សុគន្ធា ដែល​បាន​ជួយឧបត្ថម្ភ​ម៉ាស់​ចំនួន​១០​កេស​ធំ ទឹក​អាល់កុល​ចំនួន ៣​កេស​ធំ ជែ​ល​លាងដៃ​៣​កេស​ធំ និង​ថវិកា​ចំនួន​៤​លាន​រៀល ដល់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល សម្រាប់​ប្រតិបត្តិ​ការជួយ ដល់​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ​បំផុត ក្នុង​ខេត្តកណ្តាល​។

ពិធី​ប្រគល់​និង​ទទួល​អំណោយ​សប្បុរសធម៌​នេះ ធ្វើឡើង​នៅ​ទីស្នាក់ការ​សាខា​រសៀល​ថ្ងៃទី​១៨​វិច្ឆិកា នេះ​។​ ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ តាងនាម​សាខា​កាកបាទក្រហម​ខេត្ត បាន​បញ្ជាក់ថា​៖ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល នឹង​ចាត់ចែង​សម្ភារៈ និង​ថវិកា​ទាំងនេះ​ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ​ដោយផ្ទាល់​ដៃ ដោយ​មិន​ប្រកាន់​បក្សពួក ពណ៌​សម្បុរ សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ​។

​​ឯកឧត្តម អភិបាលខេត្ត​បានចាត់ទុក អំណោយ​ទាំងនេះ គឺជា​សក្ខីភាព​នៃ​ទឹកចិត្ត​ដ៏​ជ្រះថ្លា​របស់​សប្បុរសជន ដែល​បានបង្ហាញ​ពី​ស្មារតី​នៃ​ការចែករំលែក និង​កម្លាំង​សាមគ្គី​គ្នា​របស់​ប្រជាជន​ខ្មែរ «​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​មាន​អាសន្ន​៕


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com