ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅវិទ្យាល័យហ៊ុនសែនកោះអណ្តែត ខេត្តតាកែវ តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងក្រុមការងារគណបក្សមូលដ្ឋានស្រុកកោះអណ្តែត អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែនកោះអណ្តែត ចំនួន១១៩នាក់ ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០នេះ ដើម្បីផ្តល់ពុទ្ធិសំខាន់ៗមួយចំនួនដល់ប្អូនៗបេក្ខជន និងផ្តល់អំណោយជូនលោកគ្រូ អ្នកគ្រូ និងប្អូនៗបេក្ខជនទាំងអស់។