ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់ប្រជាសហគមន៍រស់នៅលើបឹងទន្លេសាបទាំងនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តដទៃទៀតរួមមាន ខេត្ដកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្ដបាត់ដំបង ចូលរួមសម្អាតបរិស្ថានដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

ខេត្តសៀមរាប  ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ទន្លេសាបត្រូវ​បានបំពុលដោយថង់ប្លាស្ទិកដែលបោះចោលដោយសហគមន៍ដែលរស់នៅលើបឹងទន្លេសាប និងបងប្អូនប្រជាពលរដ្ឋបោះចោលគ្មានសណ្តាប់ធ្នាប់តាមព្រែក តាមស្ទឹងនានាចាក់ចូល​មក​ក្នុងបឹងទន្លេសាប ហើយសំណល់ថង់ប្លាស្ទិកទាំងនេះ បានផ្តល់ផលប៉ះពាល់ដល់សង្គម សុខភាព និងគុណភាពបរិស្ថាន ជាច្រើន។

ថ្លែងនៅក្នុងទិវាអនាម័យបរិស្ថាន ២៣ វិច្ឆិកា និងពិធីបុណ្យទន្លេសាបនារដូវទឹកសម្រក​ប្រចាំឆ្នាំ២០២០ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កន្លងទៅ សំណល់ប្លាស្ទិក​ប្រមាណជិត២០០​តោន ត្រូវបានប្រមូលចេញពីទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយនៅឆ្នាំ២០២០​នេះ សំណល់ប្លាស្ទិកប្រមាណជិត២៥០តោន ត្រូវបានប្រមូលយកទៅកែច្នៃធ្វើជាឥដ្ឋបរិស្ថាន។​ ឯកឧត្តមរដ្ឋលេខាធិការក៏បានអំពាវនាវដល់ប្រជាសហគមន៍រស់នៅលើបឹងទន្លេសាបទាំងនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តដទៃទៀតរួមមាន ខេត្ដកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្ដបាត់ដំបង ចូលរួមសម្អាតបរិស្ថានដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសំដៅទប់​ស្កាត់​ការបំពុលប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ នៅទន្លេសាបជាបឹងដែលពិភពលោកទទួល​ស្គាល់​ថាសម្បូរត្រីច្រើនជាងគេ។​

ឯកឧត្តមបានបន្តថា ស្ថានភាពគ្រប់គ្រងសំរាម សំណល់រឹង​ទីប្រជុំជនរបស់ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២០ មានបរិមាណបង្កើតសំណល់ប្រមាណ៥០៦​តោនក្នុងថ្ងៃ ហើយបរិមាណកែច្នៃឡើវិញមានប្រមាណ​១០៣តោនក្នុងថ្ងៃ ដោយ​ការអាជីវករ​ប្រមូលទិញអេតចាយ មានចំនួន៤៩ទីតាំង បរិមាណសំណល់ប្រមូលយកទៅដាក់ទីលានចាក់​សំរាមប្រមាណ២៤១តោនក្នុងថ្ងៃ។ ទន្ទឹមនេះ បរិមាណសំណល់ដែលបោះចោលដោយខុស​ច្បាប់ប្រមាណ​១៦២តោនក្នុងថ្ងៃ ដែលបានដុតចោល បោះចោលតាមដងផ្លូវ និងប្រឡាយ​សាធារណៈ។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាម​ប្រមាណ​៤លានតោន ក្នុងនោះ៦៥ភាគរយ ជាសំណល់សរីរាង្គ ប្រមាណ២០ភាគរយ ជាសំណល់​ប្លាស្ទិក ហើយនៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។ ជាមួយគ្នានេះ ក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ៥១ភាគរយ ប៉ុណ្ណោះ ដែលត្រូវបាន​យកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនា​ធិ​ប​តេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតចោលជាដើម។

បើតាម ឯកឧត្ដម នេត្រ ភក្រ្ដា បានឱ្យដឹងថា កម្ពុជាមិនទាន់មានតួលេខថា ក្នុងមួយ​ឆ្នាំ​ប្រើ​ប្រាស់ប្លាស្ទិកប៉ុន្មានតោននៅឡើយ ប៉ុន្តែគ្រាន់តែនៅរាជ ធានីភ្នំពេញក្នុងមួយថ្ងៃថង់​ប្លាស្ទិកជាង១០លានថង់ត្រូវបានប្រើប្រាស់។ នៅលើពិភពលោក ក្នុងមួយឆ្នាំបានប្រើប្រាស់​ប្លាស្ទិកចន្លោះពី៤០០ ទៅ៦០០លានតោន ហើយចាប់តាំងពីបង្កើតប្លាស្ទិកមកសំណល់​ប្លាស្ទិក​នៅលើភពផែនដីមានប្រមាណ ៩,៣ ប៊ីលានតោន ហើយចំនួននេះនឹងត្រូវបន្តកើនឡើង​នៅ​ពេលដែលចាប់ពីឆ្នាំ២០២៥ ពិភពលោកប្រើប្រាស់ប្លាស្ទិកប្រមាណ ៦០០ លានតោន ក្នុង​មួយ​ឆ្នាំ។ ក្រៅពីនេះ ប្រសិនបើមិនមានវិធានការតឹងរឹងក្នុងការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកលើទេ នៅលើពិភពលោកនឹងមានសំណល់ប្លាស្ទិកកើនដល់៣៤ប៊ីលានតោននៅឆ្នាំ២០៥០ ហើយ​ចំនួននេះមាន ច្រើនជាងចំនួនត្រីនៅក្នុងមហាសមុទ្រទៅទៀត។

សូមបញ្ជាក់ផងដែរថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកានេះ ក៏ជាការ​ចាប់​ផ្តើមបើកយុទ្ធនាការប្រមូលយកសំរាមប្លាស្ទិកនារដូវទឹកសម្រកបឹងទន្លេសាបឆ្នាំ២០២០ ដែល​ជាការចូលរួមសហការរៀបចំរវាងមន្ទីរបរិស្ថានខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និង​អង្គការមូលនិធិទំពាំងស្នងឫស្សី (NGO2 Bamboo Shoot Foundation) ជាមួយដៃគូ​ម្ចាស់​ជំនួយ​អង្គការអន្តរជាតិសម្ព័ន្ធភាពស្តារមហាសមុទ្រ (Ocean Recovery Alliance)៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com