ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោង ១ៈ០០នាទីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកផុស ដឹកនាំដោយលោក ខែម វិបុល សហការជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើរមាសបានចុះទៅធ្វើការបង្ក្រាបគោយន្តដឹកឈើខុសច្បាប់មួយគ្រឿងដែលមានផ្ទុកឈើប្រមាណជា ១០ ម៉ែត្រគូប នៅចំណុចភូមិបឹងស្ទេង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ក្រោយធ្វើការបង្ក្រាប មន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានហៅស្រ្តីពីនាក់ជាម្ចាស់ឈេីទៅបំភ្លឺ ចំពោះវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង ។
បច្ចុប្បន្នគោយន្តនិងឈើ ត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរមាស ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។