រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «កិច្ចអន្តរាគមន៍ ឆ្លើយតបនឹងការស្ដារឡើងវិញបន្ទាប់ពី គ្រោះមហន្តរាយទឹកជំនន់ ក្នុងផលិតកម្មកសិកម្ម» ដោយមានឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម និងឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញធ្វើជាវាគ្មិន ។
0
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ផៃ ស៊ីផាន បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «កិច្ចអន្តរាគមន៍ ឆ្លើយតបនឹងការស្ដារឡើងវិញបន្ទាប់ពី គ្រោះមហន្តរាយទឹកជំនន់ ក្នុងផលិតកម្មកសិកម្ម »
Filed in: ព័ត៌មានជាតិ