រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ទន្ទឹមជាមួយការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់វីរុសកូវីដ-១៩ ការសន្យាក៏នៅតែបន្តមិនអែអង់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់ក្រុមការងារ នាំយកថវិកា បួនលាន បួនសែនរៀល (៤,៤០០,០០០៛) និងអង្ករ ២៤ការ៉ុង ជាអំណោយសន្យាប្រចាំខែ ដែលលោកឧត្តមសេនីយ៍ឯក តែងតែផ្តល់ជូនដល់ពលរដ្ឋ១៥គ្រួសារ និងអង្គភាពមូលដ្ឋានចំនួន១២គោលដៅ ជារៀងរាល់ខែ ជូនដល់ដៃពួកគាត់គ្រប់ៗគ្នា។