ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ណែនាំឱ្យឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមអភិបាលខេត្តសៀមរាប ត្រូវផ្អាកការជួបជុំណាដែល មានមនុស្សចាប់២០នាក់ឡើងទៅ ,ផ្អាកការជួបជុំណាដែលមិនចាំបាច់ និង ផ្អាកការរៀបពិធីមង្គលការ ក្នុងរយៈពេល ១៥

រាជធានីភ្នំពេញ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈផេកហ្វេសបុកផ្លូវការបស់សម្តេច ដោយណែនាំឱ្យឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមអភិបាលខេត្តសៀមរាប ត្រូវផ្អាកការជួបជុំណាដែលមានមនុស្សចាប់២០នាក់ឡើងទៅ ,ផ្អាកការជួបជុំណាដែលមិនចាំបាច់ និង ផ្អាកការរៀបពិធីមង្គលការ ក្នុងរយៈពេល ១៥ ទៅ១៦ថ្ងៃ  ដើម្បីធ្វើយ៉ាងណារួមគ្នាបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះ។

ការណែនាំឱ្យផ្អាកសកម្មភាពជួបជុំទំាងនេះ ដោយយោងទៅលើតម្រូវការចាំបាច់និង មានសំណូមពរពីក្រសួងសុខាភិបាល ក៏ដូចជាការផ្តល់មតិពីអង្គការសុខភាពពិភពលោក  ។

សម្តេចបញ្ជាក់ថា ប្រសិនបើមានរៀបអាពាហ៍ពិពាហ៍ក៏សុំ ខន្តីអភ័យទោស
សុំផ្អាកការរៀបអាពាហ៍ពិពាហ៍គឺក្នុងរយៈពេល១៥ថ្ងៃ បានសេចក្តីថាចាប់ពីថ្ងៃទី១ ទៅដល់ថ្ងៃទី១៥ឬថ្ងៃទី១៦ ហើយសុំអនុវត្តបន្ទាន់រាប់ពីពេលទទួលបទបញ្ជានេះទៅ ។

សម្តេចតេជោ មានបញ្ជាក់ថា បើមានការជួបជុំត្រឹម២០នាក់ចុះក្រោម ក៏ត្រូវតែមានគម្លាតឱ្យឆ្ងាយប្រសិនចៀសមិនបាន ប៉ុន្តែសម្តេចគិតថាបងប្អូនយើងអាចធ្វើបាន ។ ដោយសម្តេចមិនហាមឃាត់ការចេញធ្វើដំណើរទៅខាងក្រៅ ក្នុងការធ្វើដំណើរតាមផ្លូវទេ ក៏ប៉ុន្តែក៏សុំកុំឱ្យមានការកកស្ទះនៅតាមទីកន្លែងភ្លើងសញ្ញានានា កាត់បន្ថយការធ្វើដំណើរចេញក្រៅផ្ទះក្នុងរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ ឬថ្ងៃទី១៦ ប្រសិនបើមិនធ្វើដូច្នេះទេយើងនឹងយឺត  ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com