ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អបអរសាទរពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពត

នៅព្រឹកថ្ងៃចន្ទទី១៤ខែតុលាឆ្នាំ២០១៩ត្រូវនិងថ្ងៃ១រោចខែអស្សុជឆ្នាំកុរឯកស័ក ពស ២៥៦៣ ឯកឧត្ដម ជាវ តាយ អភិបាល​ខេត្តអញ្ជើញអមដំណើរ ឯកឧត្ដម​ យូ ស៊ុនឡុង រដ្ឋ​មន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ​ទីតាំងប្រារព្ធ​ពិធីសម្ពោធរោងចក្រផលិតស៉ីម៉ង់ត៍ថៃប៊ុនរ៉ុង ស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុក ដងទង់​ ខេត្តកំពត​។​

នៅ​ព្រឹកថ្ងៃ​ទី​១៤​ខែតុលា​ឆ្នាំ២០១៩ ឯកឧត្ដម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្តមន្ទីរ​-អង្គភាព​ពាក់ព័ន្ធ​មួយចំនួន​ក្នុងខេត្ត​ បានអញ្ជើញ​អមដំណើរ​ជាមួយ ឯកឧត្ដម​នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋ​មន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី​ និងថ្នាក់ដឹកនាំក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បីចុះពិនិត្យ ទី​តាំង​​ប្រារព្ធពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការ នូវរោងចក្រផលិតស៉ីម៉ង់ត៍ថៃប៊ុនរ៉ុង ដែលស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់​ ខេត្តកំពត​។​

ក្នុងកិច្ចប្រជុំ​នេះពាក់ព័ន្ធចំពោះការងាររៀបចំពិធីការ​ និងសន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​ក្នុងអង្គពិធី​ ឯកឧត្ដម​នាយឧត្ត​ម​​ឧត្តមសេនីយ៍​ យូ ស៊ុនឡុង​ ក៏បានបញ្ជាក់ថានឹងគ្រោងត្រៀមភ្ញៀវកិត្តិយសជាតិអន្តរជាតិ និង​ប្រជាពលរដ្ឋ ចូលរួមទទួល​ស្វាគមន៍​សម្ដេច​តេជោ ហ៊ុន សែន​មានចំនួនប្រមាណ​៨៥០០នាក់។​

កិច្ច​ប្រជុំ ក៏បាន​ចូលរួមពិភាក្សាពីផែនការបែងចែកភារកិច្ចលំអិតនៃការទទួលខុសត្រូវក្នុងដំណើរការពិធីសម្ពោធពីសំណាក់គណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរ​ខេត្ត និងក្រុមហ៊ុ​នថៃ​ប៊ុន​រ៉ុងព្រមទាំងផ្នែកពាក់ព័ន្ធដើម្បី ធ្វើយ៉ាងណាអោយការប្រព្រឹត្តទៅ​ធានាបានសន្តិសុខ​សណ្ដាប់ធ្នាប់​ជូនថ្នាក់ដឹកនាំ​ក៏ដូចអង្គ​ពិធី​ទាំងមូល ប្រកបដោយភាពរលូន និងជោគជ័យ ។

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com