ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង នាំនាំយកសម្ភារ និងបរិក្ខារសម្រាប់ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ COVID-19 ផ្តល់ដល់វិទ្យាល័យ និងអនុវិទ្យាល័យ ចំនួន០២ ក្នុងស្រុកសាមគ្គីមានជ័យ គឺវិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន និងអនុវិទ្យាល័យខ្នាឆ្មារ

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ រួមជាមួយសហការី ក្រុមប្រឹក្សាឃុំខ្នាឆ្មារ និងឃុំធ្លកវៀន បាននាំយកសម្ភារ និងបរិក្ខារសម្រាប់ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ COVID-19 ផ្តល់ដល់វិទ្យាល័យ និងអនុវិទ្យាល័យ ចំនួន០២ ក្នុងស្រុកសាមគ្គីមានជ័យ គឺវិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន និងអនុវិទ្យាល័យខ្នាឆ្មារ។

សម្ភារ និងបរិក្ខារដែលបាននាំយកទៅផ្តល់ជូនរួមមាន៖ ១. ម៉ាស់ចំនួន ៤ ០០០ ម៉ាស់, ២. ទឹកអាល់កុលសម្រាប់លាងដៃចំនួន៩០លីត្រ, ៣. ទឹកសាប៊ូសម្រាប់លាងដៃសម្លាប់មេរោគចំនួន ២៤ ដប, ៤. ទែរម៉ូម៉ែត្រសម្រាប់វាស់កម្តៅចំនួន ៣ ដើម និង ៥. ដបសម្រាប់ច្រកទឹកអាល់កុលចំនួន១៩ ដប។

ក្នុងនោះដោយសាលាទាំងពីរទទួលបានសម្ភារ និងបរិក្ខាររួមមាន៖១. វិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន សាមគ្គីមានជ័យ នៅឃុំធ្លកវៀន ទទួលបាន៖ ទឹកអាល់កុលចំនួន ៦០លីត្រ ម៉ាស់ចំនួន ៣ ០០០ ម៉ាស់ ទឹកសាប៊ូសម្រាប់លាងដៃសម្លាប់មេរោគចំនួន ១៤ដប ទ័រម៉ូម៉ែត្រវាស់កម្តៅចំនួន ២ដើម និងដបសម្រាប់ច្រកទឹកអាល់កុលចំនួន ១០ដប។ ២. អនុវិទ្យាល័យខ្នាឆ្មារ ទទួលបាន៖ ទឹកអាល់កុលចំនួន ៣០លីត្រ ម៉ាស់ចំនួន ១ ០០០ម៉ាស់ ទឹកសាប៊ូសម្រាប់លាងដៃសម្លាប់មេរោគចំនួន ១០ដប ទ័រម៉ូម៉ែត្រវាស់កម្តៅចំនួន ១ដើម និងដបសម្រាប់ច្រកទឹកអាល់កុល ចំនួន ៩ ដប៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com