ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ផ្តើមចេញពីមនុស្សម្នាក់ គ្រួសារមួយ សង្គមមួយ ក្នុងស្មារតីរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងនឹងវីរុស កូវីដ-១៩ ប្រកបដោយភាពម៉ឹងម៉ាត់បំផុត!

ក្រុមគ្រូពេទ្យសម្តេចតេជោ ហ៊ុន សែន បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានបង្កើនកិច្ចការងារដ៏មមាញឹក រួមសកម្មភាពជាមួយនឹងវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២៨ វិច្ឆិកា។

ទន្ទឹមនេះ ដើម្បីជាការចូលរួមចំណែកជាមួយក្រុមគ្រូពេទ្យ គឺនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺ COVID 19 ពិសេសក្នុងដំណាក់កាលនៃការឆ្លង ចូលសហគមន៍ យើងត្រូវប្រកាន់យកនូវការរស់នៅជាប្រក្រតី តាមទំលាប់ថ្មី( New Normal life) វាជាការងារសំខាន់ និងចាំបាច់ណាស់ ដោយត្រូវខិតខំប្តេជ្ញាធ្វើឱ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល​ឱ្យបានម៉ឺងម៉ាត់បំផុត៖

១- ពាក់ម៉ាស់ជាប្រចាំ

២- លាងដៃនឹងទឹកអាកុល ឬអាកុល gel ឬសាប៊ូ​សម្លាប់មេរោគ​។ ជាពិសេស ក្រោយពេលចាប់ កាន់របស់អ្វីមួយ ប្រញាប់លាងសំអាតដៃភ្លាម

៣- អង្គុយមានគំលាតឆ្ងាយពីគ្នាយ៉ាងតិច មួយម៉ែត្រកន្លះ ទោះបីពេលប្រជុំ ឬពេលញាំបាយជាគ្រួសារ ក្នុងផ្ទះក៏ដោយ ( ចៀសវាង closed contact sitting)។

៤- ចៀសវាងអោយបាន នូវការជួបជុំគ្នាក្នុងបន្ទប់បិទជិត ( closed space)

៥- កាត់បន្ថយការចេញក្រៅផ្ទះ ការដើរ shoping ការជួបជុំគ្នាច្រើន( Crowded place) នៅក្នុងរថយន្ត ក៏ត្រូវពាក់ម៉ាស មុនបើកទ្វាររថយន្ត ក៏ត្រូវបាញ់សំអាតនឹងទឹកអាកុលផងដែរ

៦- ត្រូវតាមដានសុខភាពខ្លួនឯងជាប្រចាំ បើក្តៅខ្លួន ហៀរសំបោរ ក្អកខ្លាំង ឬពិបាកដកដង្ហើម ត្រូវឆាប់ទៅរកគ្រូពេទ្យជំនាញកូវីដ១៩

៧- ចៀសវាង ការញាំទឹកកក ត្រូវញាំទឹកក្តៅហើយត្រូវងូតទឹកក្តៅជាប់ជានិច្ច​ បេីអាចធ្វេីបាននោះជាការល្អ

៨- ម្ហូបអាហារ ត្រូវចំអិនអោយល្អ កុំញាំ ម្ហូបឆៅ បន្លែឆៅ អោយសោះ

៩- ចានឆ្នាំង ស្លាបព្រា សម កាំបិត ត្រូវលាងសំអាត និងមានអនាម័យល្អជានិច្ច។

ដូចនេះ ៩ ចំណុចខាងលើគឺជា New Normal Protoclols ដែលត្រូវអនុវត្តន៍ទាំងអស់គ្នា (រាប់ទាំងអ្នកបំរើការនូវសេវាផ្សេងៗ និងអ្នកបើកបរ) ប្រចាំថ្ងៃក្នុងជីវភាពរស់នៅNew Normal Life)។ ត្រូវផ្តើមចេញពីមនុស្សម្នាក់ គ្រួសារមួយ សង្គមមួយ។ យើងទាំងអស់គ្នាមិនអាចដឹងបានថា មេរោគកូវីដ-១៩ នឹងចប់នៅពេលណាទេ ប៉ុន្តែការប្រកាន់ខ្ជាប់នូវ New Normal life នេះ អាចនឹងទប់ស្កាត់ការរីករាលដាលដ៏មានប្រសិទ្ធភាព ។​ COVID-19 កំពុងបង្រៀនពិភពលោក អោយចាប់យក New Normal life នេះហើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com