រាជធានីភ្នំពេញ ៖ នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (Samdech Hun sen, Cambodian Prime Minister) បានបង្ហោះដោយបានសរសេរនូវពាក្យពេចន៍ខ្លឹមសារដូចតទៅ៖
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ស្មារតីសាមគ្គីភាព វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ក្នុងចំណោមប្រជាជនកម្ពុជាយើងមានធំធេងមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។
មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។
ដោយមានសំណូមពរពីប្រជាជនយើង ខ្ញុំព្រះករុណាខ្ញុំ សុំបន្ថែមគណនី២ទៀតនៅធនាគារអេសុីលីដានិងភ្នាក់ងារវីងដែលអាចផ្ទេរជាប្រាក់រៀលនិងប្រាក់ដុល្លារ ដោយមិនមានការបង់សេវា។ សម្រាប់វីងចំពោះប្រាក់រៀលគឺ 9992, ប្រាក់ដុល្លារគឺ 9991។ ចំពោះអេស៉ីលីដាប្រាក់រៀលគឺ 00010556999989, ចំពោះប្រាក់ដុល្លារគឺ 00010556999999។
សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើប្រាក់តាមរយះលេខគណនីខាងលេីនេះដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ដែលខ្ញុំព្រះករុណាខ្ញុំមានបំណងចាក់ជូនប្រជាជនឱ្យបាន១០លាននាក់ដែលត្រូវការវ៉ាក់សាំងរហូត២០លានដូសនិងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយចំនួន១លានដូសសម្រាប់ចាក់ជូន៥០មុឺននាក់ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យនិងកំពុងមានហានិភ័យដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍គ្រប់ប្រភេទរហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។
ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថាកម្ពុជាយើងពិតជាអាចធ្វើបានក្នុងស្មារតីសាមគ្គីនិងការចូលរួមដូចសព្វថ្ងៃនេះ៕