ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធនិង​ថ្វាយ​ព្រះរាជកុសលដ៏ថ្លៃថ្លាជូនព្រះករុណា”ព្រះបរមរតនកោដ្ឋ​”គម្រប់៧ឆ្នាំ

ខេត្តកំពត ៖ នៅ​ព្រឹកថ្ងៃ ទី​១៥​ខែតុលា ឆ្នាំ២០១៩ នាបរិវេណសាលាខេត្ត រដ្ឋបាលខេត្ត​កំពត បានប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណ​ក្ខ័ន្ធនិង​ថ្វាយ​ព្រះរាជកុ​ស​​លដ៏ថ្លៃថ្លាជូនព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និងឯកភាពជាតិខ្មែរ “ព្រះ​ប​រ​មរតនកោដ្ឋ​”គម្រប់៧ឆ្នាំ ។​

ពិធីនេះ​បានប្រព្រឹត្តទៅដោយមានការអញ្ជើញ​ចូលរួម ពីសំណាក់ឯកឧត្ដម​ជាវ តាយអភិបាល​នៃគណៈអភិបាលខេត្តនិង​ឯកឧត្ដម ជឹង ផល្លា ប្រ​ធា​ន​ក្រុម​ប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក-លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត គណៈអភិបាលខេត្ត ថ្នាក់​ដឹកនាំនិងមន្ត្រី​រា​ជការ​នៃមន្ទីរ អង្គភាព ជុំវិញខេត្ត សិស្សានុសិស្សនិស្សិត នៅក្នុងមនោសញ្ចេតនាប្រកបដោយការនឹករលឹកតបស្នងនូវគុណបំណាច់ ដែលមិនអាច​កា​ត់ថ្លៃបាន នៃព្រះរាជសកម្មភាពក្នុង​ព្រះរាជកិច្ច​បម្រើជាតិមាតុភូមិរបស់”ព្រះបរមរតនកោដ្ឋ” ។​

អ​​ង្គពិធី​នាឱកាសនេះដែរ​ក៏មានការនិមន្ត​ព្រះសង្ឃ​ស្វាធ្យាយជយន្តោ និងសូត្រពុទ្ធជ័យមង្គល និងថ្នាក់​ដឹកនាំខេត្ត​ព្រមទាំងសមាជិកអង្គពិធីទាំ​ង​មូ​​លបានថ្វាយកម្រងផ្កាអុជទៀនធូបនិងមានការត្មឹងត្មាតគោរព​ព្រះវិញ្ញាណក្ខ័ន្ធនិង​ថ្វាយព្រះរាជ​កុសលព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម​សី​ហ​នុ​​​ព្រះមហាវីរក្សត្រ ព្រះវរាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី​និងឯកភាពជាតិខ្មែរ​”ព្រះបរមរតនកោដ្ឋ”។​

ក្នុង​អង្គពិធី ឯកឧត្ដម​ជាវ តាយអភិបាល​ខេត្ត ក្នុងនាម​ក្រុមប្រឹក្សា គណៈអភិបាល​កងកម្លាំង​ប្រដាប់អាវុធ ព្រះសង្ឃ មន្ត្រី​រាជ​កា​រ​សិស្សានុសិស្សនិង​ប្រជារាស្ត្រ​ទូទាំងខេត្ត​កំពតទាំងមូល សូមសំដែងការលំអោយកាយដើម្បី​តបស្នង​នូវព្រះមហាករុណទិគុណ​និងព្រហ្មវិហា​រធម៌​ដ៏ថ្លៃ​ថ្លា ឧត្តុងឧត្ដម​វិសេ​ស​​វិសាល របស់ព្រះ​អង្គ​បរមរតនកោដ្ឋ ដែលព្រះ​អង្គបានលះបង់ព្រះកាយ ព្រះបញ្ញាញាណ ក្នុង​ព្រះរាជសកម្មភាព ដើម្បី បុព្វហេ​តុ​ ឯករាជ្យ​ជាតិ បូរ​ណភាព​ទឹកដី ផ្សះផ្សា​រ​បង្រួបបង្រួម​ជាតិ និងអភិវឌ្ឍ​លើគ្រប់វិស័យ​នារយៈពេលដែលព្រះអង្គគង់នៅមានព្រះជន្មកន្លងមក។​

ស​ន្ទរកថា ឯកឧត្ដម​ជាវ តាយអភិបាល​ខេត្ត ក៏បានលំអោនកាយ​ថ្វាយនូវព្រះរាជកុសល​ដ៏ថ្លៃថ្លា​ចំពោះ​ព្រះករុណា​ព្រះបាទសម្ដេចព្រះ នរោត្តម​សីហនុ «ព្រះបរមរតនកោដ្ឋ»​ក្នុង​ឱកាសថ្ងៃនេះគម្រប់ខួប៧ឆ្នាំ​ដែលជាថ្ងៃ​ចូលទីវង្គត់របស់ព្រះអង្គ​សូមឧទ្ទិសបួងសួងដល់ព្រះ​វិញ្ញាណក្ខ័ន្ធ សូម​ព្រះអង្គ​ទ្រង់​យា​​ងចាប់បដិសន្ធិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ  ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com