ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។
0

មេ​បន​ល្បែង​ឈ្មោះ​តា ទ្រី​គឺជា​បុគ្គល​ម្នាក់​ដ៏​ល្បីល្បាញ​ថា​ជា​ម្ចាស់ សង្វៀន​ជល់​មាន់​ដុះ​ស្លែ មាន​ទាំង​អាប៉ោង​ផង​ដែរ តែ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ក្នុង​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​មិន​ហ៊ាន​បង្ក្រាប

ខេត្ត​ព្រះសីហនុ​÷ ប្រជាពលរដ្ឋ​បាន​រាយ​កាណ៍​អោយដឹង​ថា​សង្វៀន ជល់​មាន់នៅ ឃុំ​អូរ​តាសេក ស្រុក​ស្ទឹង​ហាវ បើក​លេង​យ៉ាង​ដុះ​ស្លែរ​ទៅហើយ បែរជា​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​មិន​ឃើញ​ចេញមុខ​បង្ក្រាប រឺ​មួយ​ខ្លាច​បែក​ឆ្នាំងបាយ ។ ប្រជាពលរដ្ឋ​បាន​លើកឡើង ប្រហែល​ជា​មេការ និង​ក្រុម​អ្នកញៀន​ល្បែង​ជល់​មាន់​ទង​នោះ ត្រូវរ៉ូវ​គ្នា​ជា មួយ​សមត្ថកិច្ច​ស្រុក​ស្ទឹងហាវ​ហើយ​មើលទៅ បាន​អាចជា​បើក​លេង​យ៉ាង​រលូន​យ៉ាង​ដូច្នេះ​។

​តាម​ប្រភព​បន្តថា ម្ចាស់​សង្វៀន និង បន​ល្បែង​គ្រប់​ប្រភេទ​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា តា​ទ្រី ហើយ​ម្យ៉ាងវិញទៀត​គាត់​បាន​ដើរ​ក្អួត​ក្អែ​ង​ថា អ្នក​ចូល​លេង​ល្បែង​កន្លែង​គាត់​មិន​ចាំបាច់​ភ័យខ្លាច​នោះទេ ព្រោះ គាត់ (​តា ទ្រី​) បាន​បង់លុយ​អោយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​អស់ហើយ ។ ប្រភព​បន្តថា សព្វថ្ងៃ​នេះ​ពលរដ្ឋ​ដែល​រស់នៅ​ជិត​តំបន់​ល្បែង​សុីសង​មួយនេះ គឺ​កំពុង​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​អំពី ភាពអសន្តិសុខ និង​អំពើរ​ចោរកម្ម ដែល​វា​អាច​និង​កើតចេញពី​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនេះ​។ ហើយ​ពលរដ្ឋ​បាន​លើកឡើង​ថា តើ​ឯណា​ទៅ គោលនយោបាយ​ទាំង​៩​ចំនុច​របស់​រាជរដ្ឋាភិបាល​ដើម្បី ភូមិ ឃុំ​មាន​សុ​វត្តិភាព រឺ​មួយ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​ភ្លេច​អស់​ហើយ​ទេ​ដឹង​។

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុង​ស្ទឹងហាវ អំពាវនាវ​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ អភិបាលខេត្ត​ព្រះសីហនុ​មេត្តា​ជួយ​បង្ក្រាប​ល្បែង​សុីស​ងជល់​មាន់​និង​អាប៉ោង ដើម្បី​រក្សា​សុ​វត្តិភាព​ជូន​ពួកគាត់ ព្រោៈមាន​តែ​ឯកឧត្តម​អភិបាលខេត្ត ទេ​ដែល​តែងតែ​យកចិត្ត​ទុក​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com